卫生部官员赴柏威夏与暹粒研讨城市学习项目
分类政府动态
事件时间2026-09-17 00:00
地点柏威夏与暹粒
来源柬埔寨卫生部
发布时间2026/09/20 14:53
详情描述
2026年9月17日至19日,柬埔寨卫生部国务秘书兼国家终身学习委员会成员Yi Sunna,赴柏威夏省与暹粒省出席“城市学习”项目考察及咨询会议。
此次会议旨在为“城市学习”项目收集意见,重点探讨如何将终身学习与绿色社区、气候韧性及数字化公民建设相结合,以推动地方可持续发展。会议强调了教育机构、地方政府、私营部门、民间组织及社区居民的协作,旨在将终身学习融入社会经济发展、就业创业、环境保护及社会福利体系中。
会议期间进行了三项专题报告,内容涵盖城市学习的评估与认可机制、绿色社区与气候变化应对,以及数字化经济与社会背景下的公民准备。与会代表就柬埔寨城市学习项目的优先事项、路线图及国家终身学习委员会成员的职责进行了讨论,并研究了加入联合国教科文组织全球学习型城市网络(UNESCO GNLC)的相关准备工作。
考察活动旨在交流培训项目实施经验,探讨如何动员民众参与终身学习,以及如何根据社区需求和劳动力市场变化制定灵活的教学计划。考察地点包括柏威夏省理工学院、柏威夏省Pal Hal终身学习中心以及暹粒省特殊教育学院。
出席本次活动的还包括教育部国务秘书兼国家终身学习委员会常务副主席Noh Sles、内政部国务秘书Um Mara、经济与财政部国务秘书Pen Sophea以及环境部国务秘书Ngin Lina等相关部门代表。
📋 简要摘要 ▸
卫生部国务秘书Yi Sunna出席柏威夏与暹粒的“城市学习”研讨会,重点讨论绿色社区、气候韧性及数字化公民建设,旨在推动地方可持续发展。
📋 完整原文 ▸
កម្មវិធីទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំ "ទីក្រុងសិក្សា"។
——
ខេត្តព្រះវិហារ និងសៀមរាប៖ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំ "ទីក្រុងសិក្សា" នៅខេត្តព្រះវិហារ និងខេត្តសៀមរាប។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងប្រមូលធាតុចូលសម្រាប់ការរៀបចំ «ទីក្រុងសិក្សា» ដែលផ្សារភ្ជាប់ជាមួយ សហគមន៍បៃតង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងភាពជាពលរដ្ឋឌីជីថល ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅមូលដ្ឋាន និងបង្កើតបរិយាកាស ព្រមទាំងឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។
កិច្ចប្រជុំបានផ្តោតលើការជំរុញការចូលរួម និងកិច្ចសហការរវាងស្ថាប័នអប់រំ រដ្ឋបាលមូលដ្ឋាន ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋ ដោយផ្សារភ្ជាប់ការសិក្សាពេញមួយជីវិតទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការងារ និងសហគ្រិនភាព សុខុមាលភាព បរិស្ថាន និងការកសាងសង្គមប្រកបដោយបរិយាបន្ន សមធម៌ និងភាពធន់។
ក្នុងកិច្ចប្រជុំ មានបទបង្ហាញសំខាន់ៗចំនួន ៣ រួមមាន៖
១.ទស្សនទានទីក្រុងសិក្សា និងយន្តការរៀបចំវាយតម្លៃ និងទទួលស្គាល់ទីក្រុងសិក្សា ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌសកល
២.សហគមន៍បៃតង ការអប់រំបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (ការផ្សារភ្ជាប់ទៅនឹងការរៀបចំទីក្រុងសិក្សានៅកម្ពុជា)
៣.ការត្រៀមខ្លួនរបស់ពលរដ្ឋ ក្នុងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល។
បន្ទាប់ពីបទបង្ហាញ កិច្ចប្រជុំបានពិភាក្សា និងឆ្លុះបញ្ចាំងអំពី ទស្សនទាន អាទិភាព និងទិសដៅសម្រាប់ការរៀបចំទីក្រុងសិក្សានៅកម្ពុជា ព្រមទាំងកំណត់អាទិភាពការងារ និងតួនាទីចូលរួមរបស់សមាជិក គ.ជ.ស.ជ.។ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ និងផែនទីបង្ហាញផ្លូវ ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តដែលទទួលបានពីទស្សនកិច្ចសិក្សា។
ជាពិសេស កំណត់សកម្មភាពដែលអាចអនុវត្តរួមគ្នា ដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអប់រំបរិស្ថាន សុខុមាលភាព ភាពធន់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅមូលដ្ឋាន ព្រមទាំងពិភាក្សាអំពីការត្រៀមខ្លួន និងដំណើរការសម្រាប់ការចូលរួមក្នុងបណ្តាញទីក្រុងសិក្សាសកលរបស់ អង្គការ UNESCO (UNESCO Global Network of Learning Cities – UNESCO GNLC)។
ចំណែកឯដំណើរទស្សនកិច្ច មានគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹង៖
-ដំណើរការរៀបចំ និងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល
-បទពិសោធន៍ក្នុងការកៀរគរ និងជំរុញការចូលរួមរបស់អ្នកសិក្សា ព្រមទាំងវិធីសាស្ត្រផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពសិក្សាពេញមួយជីវិត
-ការរៀបចំកម្មវិធីសិក្សាដែលមានភាពបត់បែន និងឆ្លើយតបនឹងតម្រូវការរបស់អ្នកសិក្សា ព្រមទាំងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងទីផ្សារការងារ។
ទស្សនកិច្ចសិក្សាមានចំនួន ៣ រួមមាន វិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះវិហារ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ប៉ាលហាល ក្រុមព្រះវិហារ និងវិទ្យាស្ថានអប់រំពិសេសសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម ក្រសួងកិច្ចការនារី លោកស្រី ពៅ វណ្ណា នាយិកា អង្គការ DVV International ប្រចាំនៅកម្ពុជា ព្រមទាំងតំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន អង្គការ ODC អង្គការ KnK និងអង្គការ NFUAJ និងតំណាងរដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)