劳工部推动劳动力转型 应对AI技术对就业市场冲击










分类政策
事件时间2026-09-02
地点金边
来源柬埔寨劳工部
发布时间2026/09/03 09:56
详情描述
2026年9月2日,第六届柬埔寨4.0论坛在金边The Kampus大楼举行,主题聚焦“人工智能(AI)对就业市场的影响及未来工作趋势”。柬埔寨劳工与职业培训部国务秘书库奇·索曼出席论坛并担任演讲嘉宾。
此次活动由柬埔寨4.0中心董事会主席洪玛尼主持,参会人员包括政府部门代表、私营企业、非政府组织、相关协会、教育机构代表、学生及柬埔寨青年联合会成员。
库奇·索曼在会上就柬埔寨劳动力如何应对AI技术发展进行了分享。他指出,面对人工智能带来的就业市场变革,柬埔寨劳动力需提升数字技能、创新思维及适应能力,以保持在未来就业市场中的竞争力。
论坛强调了人工智能对就业市场的影响,并提出发展人力资本与数字技能的必要性。库奇·索曼鼓励将论坛中探讨的知识与内容向公众及相关方进行传播,旨在推动柬埔寨的数字转型,助力国家数字经济与社会建设。
📋 简要摘要 ▸
劳工部国务秘书库奇·索曼出席论坛,强调柬埔寨劳动力需提升数字技能与创新能力,以适应AI时代的就业市场需求,推动国家数字经济发展。
📋 完整原文 ▸
ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី "ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ" ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
វេទិកានេះប្រព្រឹត្តទៅនៅអគារ The Kampus ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និស្សិត និងសមាជិក សមាជិកា ស.ស.យ.ក.។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គួច សុមាន បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់ និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕
#MLVT #HENGSour