柬埔寨重申排雷承诺 34年清理3598平方公里雷区


分类外交
事件时间2026-06-26
地点日内瓦
来源柬埔寨通讯社
发布时间2026/06/27 16:55
详情描述
2026年6月26日,在日内瓦举行的联合国人权理事会第62届会议期间,柬埔寨常驻联合国日内瓦办事处代表凯索万大使,在关于反步兵地雷对人权影响的互动对话中发表讲话,重申了柬埔寨在排雷及援助地雷受害者方面的长期承诺。
据柬埔寨通讯社报道,自1992年以来,柬埔寨已累计清理并释放了3598平方公里的土地,其中包含2586平方公里的反步兵地雷污染区。这些排雷成果提升了民众的安全水平,改善了当地居民的生存条件,并为土地安置及可持续发展提供了保障,惠及数百万民众。
在国际合作层面,柬埔寨不仅通过分享专业技能和派遣排雷专家参与联合国维和任务,积极投身全球排雷行动,还作为“冠军国家”支持联合国秘书长的2025年排雷倡议。通过暹粒-吴哥峰会及相关行动计划,柬埔寨持续推动国际协作,致力于实现无地雷世界的全球目标。
📋 简要摘要 ▸
柬埔寨常驻日内瓦代表在联合国人权理事会重申排雷决心。自1992年以来,柬埔寨已清理3598平方公里雷区,惠及数百万民众,并积极参与全球排雷维和行动。
📋 完整原文 ▸
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរកម្មលើរបាយការណ៍របស់ឧត្តមស្នងការស្តីពីផលប៉ះពាល់នៃមីនប្រឆាំងមនុស្សចំពោះសិទ្ធិមនុស្ស។
ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកអគ្គរាជទូត បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន ដែលបានផ្តល់លទ្ធផលជាក់ស្តែង និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។
ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាត និងដោះលែងផ្ទៃដីដែលមានគ្រាប់មិនទាន់ផ្ទុះទំហំ ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីទំហំ ២.៥៨៦ គីឡូម៉ែត្រការ៉េ ដែលរងការបំពុលដោយមីនប្រឆាំងមនុស្ស។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ តាមរយៈការបង្កើនសុវត្ថិភាព ការលើកកម្ពស់ជីវភាពរស់នៅ ការតាំងទីលំនៅឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីននៅថ្នាក់សកល តាមរយៈការចែករំលែកជំនាញ និងការបញ្ជូនអ្នកជំនាញបោសសម្អាតមីនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
តាមរយៈកិច្ចប្រជុំកំពូលសៀមរាប–អង្គរ និងផែនការសកម្មភាព ព្រមទាំងក្នុងនាមជាប្រទេសជើងឯក (Champion State) គាំទ្រយុទ្ធនាការឆ្នាំ២០២៥ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia