商务部与海南省代表团会谈 探讨自贸港物流与跨境贸易合作








分类经济
事件时间2026-07-03 00:00
地点金边
来源柬埔寨商务部
发布时间2026/07/05 12:02
详情描述
2026年7月3日,柬埔寨商务部国务秘书林洛皮塞在金边会见了中国海南省商务厅代表团,代表团由海南省商务厅厅长张斌率领。
林洛皮塞对代表团的到访表示欢迎,并回顾了柬埔寨商务部与中方在扩大双边贸易额、落实出口促进协议以及执行战略合作计划方面取得的成果。双方重点探讨了柬埔寨产品的市场潜力、出口连接机制及全球供应链整合,并就海南自由贸易港的发展机遇进行了交流。
张斌在会谈中介绍了海南自由贸易港的战略发展规划,以及该港口在连接全球市场方面的政策支持。双方明确了未来的合作重点,包括绿色工业、现代产业、贸易便利化、物流及跨境贸易机制。
此次会谈旨在通过海南自由贸易港的政策优势,进一步提升柬埔寨产品对华出口的通关效率,并降低物流成本,为在海南自贸港开展业务的投资者提供更高效的贸易环境。
📋 简要摘要 ▸
柬埔寨商务部国务秘书林洛皮塞与中国海南省商务厅代表团举行会谈。双方重点讨论了海南自由贸易港的发展潜力,以及在绿色工业、现代物流、跨境贸易及投资便利化方面的合作机制,旨在通过海南自贸港进一步提升柬埔寨产品对华出口效率。
📋 完整原文 ▸
(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តហៃណាន ដឹកនាំដោយ ឯកឧត្តម Zhang Bin អគ្គនាយកនៃមន្ទីរពាណិជ្ជកម្មខេត្តហៃហាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះ ឯកឧត្តម Zhang Bin និងសហការីចំពោះដំណើរទស្សនកិច្ចជាថ្មីម្តងទៀតមកកាន់កម្ពុជា និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយចំនួនរវាងក្រសួងពាណិជ្ជកម្ម និងភាគីចិន តាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងជំរុញការនាំចេញ និងផែនការយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងការិយាល័យពាណិជ្ជកម្មខេត្តហៃណាននាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម សក្តានុពលនៃផលិតផលកម្ពុជា យន្តការនៃការជំរុញផលិតផលខ្មែរ ការតភ្ជាប់ទីផ្សារនាំចេញ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ចិន និងសក្តានុពលនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Zhang Bin បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងក្រុមការងាររវាងស្ថាប័នទាំងពីរនាពេលកន្លងមក ដោយឯកឧត្តមអគ្គនាយក បានជម្រាបជូនអំពីសក្តានុពលនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ក៏ដូចជាគោលនយោបាយជំរុញគាំទ្រដល់ការតភា្ជប់នៃវិស័យសំខាន់ៗរបស់កំពង់ផែហៃណានជាមួយនឹងពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់អំពីកត្តាអំណោយផលពាណិជ្ជកម្មនៃគំនិតផ្តួចផ្តើមកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន តាមរយៈគោលនយោបាយជាតិគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មបៃតង ឧស្សាហកម្មទំនើប កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភារកម្ម ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកវិនិយោគបរទេសដែលមានប្រតិបត្តិការនៅកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន នាពេលអនាគតផងដែរ៕
---
(Phnom Penh): On Friday, 3 July 2026, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call from a delegation of Hainan Province, led by His Excellency Zhang Bin, Director General of the Department of Commerce of Hainan Province of the People's Republic of China.
At the outset, His Excellency Secretary of State extended a warm welcome to His Excellency Zhang Bin and his delegation on their return visit to Cambodia and also informed the delegation of several key achievements between the Ministry of Commerce and the Chinese side. These include the expansion of bilateral trade volume, export promotion agreements, and strategic cooperation plans successfully established between the Ministry of Commerce and the Hainan Bureau of Commerce.
In addition, His Excellency Secretary of State also spoke of the trade opportunities, the potential of Cambodian products, mechanisms to promote Khmer products, market export connectivity, and global supply chains through the strong Cambodia-China cooperation, as well as the potential of the Hainan Free Trade Port.
In response, His Excellency Zhang Bin highly valued the close relations and cooperation between the leadership and working groups of both institutions. The Director General introduced the potential of the Hainan Free Trade Port, its strategic development plans, as well as policies aimed at promoting connectivity between the Hainan Free Trade Port's key sectors and the rest of the world.
Furthermore, His Excellency also shared information regarding the favorable trade advantages of the Hainan Free Trade Port initiative, which includes national policies supporting trade and investment, green industries, modern industries, trade facilitation and logistics, and a cross-border trade mechanism for foreign investors within the Hainan Free Trade Port.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))