柬埔寨驻联合国大使在人权理事会第63次会议上发言,强调武装冲


分类政治
事件时间2026-09-16
地点日内瓦
来源柬埔寨通讯社
发布时间2026/09/17 09:14
详情描述
2026年9月16日,柬埔寨常驻联合国日内瓦办事处代表、大使凯·索万(Ke Sovann)出席联合国人权理事会第63次会议。此次会议议程为关于冲突及冲突后妇女儿童人权状况的互动对话。
凯·索万在发言中指出,武装冲突对平民,特别是妇女和儿童造成了严重影响。他提到,目前仍有超过2万名柬埔寨民众处于流离失所状态,且柬埔寨部分土地因柬泰边境冲突受到新型集束炸弹的影响。他呼吁各方严格遵守国际法、人道主义法及人权法,以保护平民免受战争侵害。
针对柬泰边境相关问题,凯·索万在会上驳斥了泰方的指控,并就敌对行动的起因、地雷问题、文化遗产(特别是柏威夏寺)受损情况、联合国关于难民的报告、民用基础设施遭破坏以及泰军在柬埔寨领土上的非法活动进行了说明。他重申,柬埔寨要求各方全面遵守2025年12月27日签署的联合声明。
📋 简要摘要 ▸
柬埔寨驻联合国大使在人权理事会第63次会议上发言,强调武装冲突对妇女儿童及平民的严重影响,并呼吁关注难民问题。
📋 完整原文 ▸
ឯកអគ្គរាជទូត ប្រាប់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ បន្តភៀសខ្លួននៅឡើយ
(AKP ទីក្រុងហ្សឺណែវ) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ នៅក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។
ទន្ទឹមនេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia