劳工部暹粒招聘会提供5050个岗位 涵盖制造业及海外就业










分类就业
事件时间2026-05-23
地点暹粒省班迭斯雷县
来源柬埔寨劳工部
发布时间2026/05/25 18:40
详情描述
2026年5月23日,柬埔寨劳工部在暹粒省班迭斯雷县班迭斯雷小学举办“高棉人助高棉”招聘会。此次活动旨在为返乡劳工及求职青年提供就业机会,现场共有近700人参加。
本次招聘会汇集了7家大型企业、工厂及经济特区,现场提供5050个本地就业岗位。劳工部国务秘书博潘代表劳工部部长兴索出席活动,并指出目前全国范围内共有超过9万个就业岗位,政府通过将招聘活动下沉至基层,旨在减少民众求职的时间与经济成本。
劳工部官员强调,本地就业不仅能保障家庭收入,还能为国家经济发展做出贡献。此外,在本地就业的劳动者可享受国家社会保障基金(NSSF)提供的医疗保健、工伤保险及养老金等福利保障。
针对海外就业,劳工部提醒求职者务必通过合法注册的劳务派遣公司进行申请,避免通过非法中介渠道求职,以防遭受欺诈、剥削或歧视。若对招聘公司资质存疑,民众可向当地政府核实或拨打劳工部热线查询。
此外,活动还推广了政府的“150万名青年职业技术培训(TVET)”项目。该项目提供免费技能培训,涵盖机械维修、电气工程、空调维修、建筑、烘焙、咖啡制作及美容美发等领域,旨在实现“一人一技”的目标,帮助民众获得稳定的就业机会与薪资。
参与此次招聘会的企业包括Ventura Leatherware MFY (CD) Co., Ltd.、New Wide Apparel Co., Ltd.及C.R.C.K. Co., Ltd.等。
📋 简要摘要 ▸
柬埔寨劳工部于5月23日在暹粒省班迭斯雷县举办“高棉人助高棉”招聘会,汇集7家大型企业及经济特区,提供5050个本地就业岗位。劳工部官员鼓励返乡劳工及青年通过合法渠道就业,避免非法中介欺诈,并强调本地就业可享受社保(NSSF)福利。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារលើកទឹកចិត្តឱ្យអតីតពលករ និងយុវជនចាប់យកឱកាសការងារក្នុងស្រុក ឬក្រៅប្រទេសតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីជៀសវាងការឆបោក
(សៀមរាប)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារចំនួន ៥ ០៥០កន្លែង ជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ទៅជួបសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសម្រាប់អតីតពលករពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
អញ្ជើញជាអធិបតីក្នុងវេទិកាដែលមានអ្នកចូលរួមជិត ៧០០នាក់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនប្រជាពលរដ្ឋពីឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានខិតខំប្រមូលយកមកជូនបងប្អូនដល់មូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា ការងារគឺជាមាសប្រាក់ អ៊ីចឹងរាជរដ្ឋាភិបាលចែកការងារឱ្យបងប្អូន ក៏ដូចជាចែកមាសប្រាក់ដូច្នោះដែរ ហើយបងប្អូនក៏មិនចំណាយពេលវេលា និងថវិកាដើម្បីដើររកការងារធ្វើដូចពីមុនទៀតនោះផងដែរ។
ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារឱ្យចាប់យកឱកាសការងារក្នុងស្រុកទាំងនេះ ដែលមិនត្រឹមតែទទួលបានប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ។ បន្ថែមពីនេះ ក៏ទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ទាំងពេលបច្ចុប្បន្ននិងអនាគតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្ត ដែលឯកឧត្តមបានចាត់ទុកថាជា «សំណាញ់សុវត្ថិភាព»។
ជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយពីភាពខុសគ្នារវាងការងារក្នុងស្រុក និងការងារដ៏ប្រថុយប្រថានប្រឈមហានិភ័យ កេងប្រវ័ញ្ចកម្លាំងពលកម្ម រើសអើង និងកង្វះកិច្ចគាំពារសុខភាពនៅប្រទេសថៃ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រៅពីការងារក្នុងស្រុក ក្រសួងក៏ផ្តល់ជូនឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសជិតខាង ដោយឯកឧត្តមជំរុញឱ្យបងប្អូនជ្រើសរើសក្រុមហ៊ុនដែលចុះបញ្ជិកាស្របច្បាប់ មិនមែនក្រុមហ៊ុន«ខ្សឹប»ដើម្បីជៀសវាងការចាញ់បោកដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ឬសួរបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ដែលមានបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ ឬទាក់ទងទៅលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់សាកសួរព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ប.ស.ស.ផងដែរ។
ទន្ទឹមនេះ ឯកឧត្តម ប៉ុក ប៉ាន់ ក៏បានផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជនចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជា សម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដោយឯកឧត្តមបញ្ជាក់ថា ទិសដៅនៃការរៀនសូត្រគឺដើម្បីមានការងារធ្វើជាមួយប្រាក់ឈ្នួលសមរម្យ។ កម្មវិធី TVET ១,៥លាននាក់ គឺរៀនដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាការជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ផ្នែកសំណង់ ដុតនំ ឆុងកាហ្វេ ឬសាឡនជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រដែលចូលរួមដោយផ្ទាល់នាឱកាសនោះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ,រោងចក្រ ញូវ៉ាយអឹភឹរឹល.ឯក និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ. អភិវឌ្ឍន៍ កៅស៊ូ,រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា)។ រីឯសមាគម និងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា តំបន់សេដ្ឋកិច្ចពិសេស (ខេមបូឌា) ចេជាង គម្រោង២។ ចំណែកឯក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសរួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៏ និង ក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៉ិនធើណេសិនសល សឺវីស ឯ.ក ដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន៕
#MLVT #HENGSour