财政部讨论外国游客增值税退税机制
分类经济
事件时间2026年3月25日
地点经济与财政部
来源数字经济总局
发布时间2026/03/26 12:10
详情描述
讨论外国游客增值税退税流程草案,旨在制定标准作业程序(SOP)。
📋 完整原文 ▸
[English Below]
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធទទួលបន្ទុកសិក្សាលើកិច្ចការងារបង្វិលសងអាករលើតម្លៃបន្ថែមជូនភ្ញៀវទេសចរបរទេស (អ.ត.ប.) ចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំរំហូរសម្រាប់យន្តការបង្វិលសងអាករលើតម្លៃបន្ថែមដល់ទេសចរបរទេសដើម្បីឈានដល់ការសម្រេចចុងក្រោយក្នុងការផ្តល់ជាមូលដ្ឋានសម្រាប់ការរៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំបានធ្វើឡើងដោយមានការចូលរួមពី អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។__
______________
__
On March 25, 2026, at the Ministry of Economy and Finance, H.E Dr. TAING Nguonly, Director General of the General Department of Digital Economy, led a technical working group responsible for the study of VAT refunds for international tourists.
The meeting focused on discussing the draft Prakas regarding the operational workflow for VAT refund mechanisms. The goal was to reach a final consensus and lay the groundwork for developing Standard Operating Procedures (SOPs).
The meeting was led by H.E. Dr. PHAN Phalla and H.E. Dr. KONG Mary, Secretary of State of the Ministry of Economy and Finance, with key participation from the General Department of Taxation, the General Department of Customs and Excise, the General Secretariat of the Committee on Economic and Financial Policy, and the General Department of Digital Economy.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 [Website](https://gdde.mef.gov.kh/)
👤 [Facebook](https://www.facebook.com/kh.mef.gdde)
✈️ [Telegram](https://t.me/mef_gdde)
💬 [LinkedIn](https://www.linkedin.com/company/gddemefcambodia)