洪玛尼回应“外套品牌”争议:应关注其背后的国家荣誉与赛事记忆










分类政治新闻
事件时间2023年至今
地点柬埔寨
来源柬埔寨通讯社
发布时间2026/04/22 17:33
详情描述
近期,柬埔寨副首相洪玛尼针对外界对其在柬埔寨新年期间所穿外套品牌的讨论作出回应。他表示,公众不应仅关注外套的品牌,而应将目光转向这件外套所承载的深层意义与历史记忆。
洪玛尼指出,这件外套与2023年柬埔寨主办的第32届东南亚运动会及第12届东盟残疾人运动会紧密相关。这是柬埔寨自1966年举办GANEFO运动会以来,首次担任此类区域性赛事的东道主。
他强调,2023年的赛事展示了柬埔寨的国家自豪感。作为曾经经历长期战争与武装冲突的国家,柬埔寨通过努力实现了和平、稳定与各领域的全面发展,并以东盟成员国的身份参与区域事务。此次赛事不仅向东盟各国代表团及运动员展示了柬埔寨的现状,更体现了国家在筹办大型区域活动中的能力。
洪玛尼回顾了赛事期间的多个重要时刻,包括开闭幕式的表现、超过6万名观众的共同参与,以及“超越比赛”的活动主题。他特别提到,柬埔寨作为东道主,承担了参赛运动员的相关费用,展现了国家的情谊。此外,赛事期间共有6000名志愿者参与第32届东南亚运动会,3000名志愿者参与第12届东盟残疾人运动会,他们的服务体现了柬埔寨人民的热情与责任感。
对于洪玛尼而言,这件外套不仅是衣物,更是承载了国家荣誉、民族精神及赛事期间难忘回忆的象征。
📋 简要摘要 ▸
柬埔寨副首相洪玛尼针对近期外界对其身穿外套品牌的讨论作出回应。他表示,不应仅关注外套的品牌,而应看到这件外套所承载的2023年柬埔寨主办第32届东南亚运动会及第12届东盟残疾人运动会的历史意义与国家自豪感,这些赛事展示了柬埔寨在和平与发展中的成就。
📋 完整原文 ▸
ឯកឧត្តម ហ៊ុន ម៉ានី៖ ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើលលើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់ពីអត្ថន័យ និងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” វិញ
«មួយរយៈនេះ ខ្ញុំបានចាប់អារម្មណ៍ពីប្រធានបទដែលបានលើកឡើងពី “អាវក្រៅ jacket” ដែលខ្ញុំបានពាក់នៅក្នុងពេលចូលឆ្នាំខ្មែរថ្មីៗនេះ។ ខ្ញុំបានតាមដាន មតិយោបល់ដែលបានលើកឡើងទាំងបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេស ហើយក៏មានបរទេសមួយចំនួនបានយករឿងនេះធ្វើជាប្រធានបទផងដែរ។ ខ្ញុំសូមអរគុណបងប្អូនដែលបានយល់និងបានចេញមកបកស្រាយការពារដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។
ខ្ញុំចង់លើកឡើងចំណុចខ្លះ ដើម្បីជាការបញ្ជាក់ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើល លើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់អំពីអត្ថន័យនិងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” ដែលបន្សល់ទុកពីកម្មវិធី “CAMBODIA 2023” 32nd SEA Games និង 12th ASEAN Para Games ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយពីការរៀបចំកម្មវិធីកីឡាតំបន់ GANEFO នៅក្នុងឆ្នាំ១៩៦៦។
ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA Games លើកទី៣២ និង ការរៀបចំ ASEAN Para Games លើកទី១២ ដែលបាននាំមកនូវ៖
• “មោទនភាពជាតិ” ដោយបានស្វាគមន៍មិត្តភក្តិបរទេសពី ក្នុងតំបន់អាស៊ីអាគ្នេយ៍មកកម្ពុជា ឱ្យបានឃើញ អ្វីជាកម្ពុជាបច្ចុប្បន្នក្នុងឆ្នាំ២០២៣។ កម្ពុជាដែលជាប្រទេសដែលបានឆ្លងកាត់ សង្រ្គាមរ៉ាំរ៉ៃ ជម្លោះប្រដាប់អាវុធ បានខំប្រឹងប្រែងក្រោកឈរ នាំមកវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាផលប្រយោជន៍ជូនជាតិនិងប្រជាជនខ្លួនផង និងចូលរួមដោយពេញសិទ្ធិក្នុងនាមជារដ្ឋសមាជិកនៃអាស៊ានផង។
To showcase Cambodia’s reality in 2023 and to welcome our ASEAN friends, including delegations and athletes from both the SEA Games and the ASEAN Para Games.
• “អត្ថន័យនិងអនុស្សាវរីយ៍” ជាច្រើនដែលមិនអាចបំភ្លេចបាន ដែលខ្ញុំគិតថាក្នុងនាមជាខ្មែរយើងនឹងនៅចងចាំតទៅមុខ ដោយមោទនភាព
- “ស្មារតីជាតិ” ក្នុងនាមជាម្ចាស់ផ្ទះ ទាំងរាជរដ្ឋាភិបាល គណៈកម្មការរៀបចំ កីឡាករកីឡាការិនីទាំងអស់ និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស
- កម្មវិធីសម្តែងក្នុងពិធីបើកនិងបិទដ៏អស្ចារ្យដែលយើងមិននឹកស្មាន ប៉ុន្តែយើងបានបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំប្រតិបត្តិការថ្នាក់តំបន់មួយនេះ។ មកដល់ពេលនេះខ្ញុំនៅចងចាំ សំឡេងរួមរបស់មនុស្សជាង៦០,០០០នាក់ ដែលបានបង្ហាញស្រុះគ្នា ជាតំណាងនៃសំឡេងជាតិទាំងមូល។ ហើយអ្វីដែលមិនអាចបំភ្លេចបានមួយទៀតគឺ យុទ្ធនាការ “លើសពីការប្រកួត Beyond The Games”។
- ការប្រព្រឹត្តទៅនៃប្រតិបត្តិការទាំងមូលដោយមិនមានបញ្ហាស្មុគស្មាញណាមួយ ដែលក្នុងនាមជាម្ចាស់ផ្ទះយើងមិនអាចដោះស្រាយបានទេ។ មិនត្រឹមតែប៉ុណ្ណឹង កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានទទួលរ៉ាប់រងលើការចំណាយនិងការបង់កាតព្វកិច្ចរបស់កីឡាករកីឡាការិនី មកពីប្រទេសជាមិត្តក្នុងអាស៊ាន ដែលចំណុចនេះហាក់ដូចមិនទាន់មានប្រទេសណាមួយបានបង្ហាញមនោសញ្ចេតនាដូចទឹកចិត្តកម្ពុជានៅឆ្នាំ២០២៣នោះទេ។
- អនុស្សាវរីយ៍ជាច្រើនទៀតដែលចេញមកពីការរាក់ទាក់របស់ប្រជាជាតិយើង និងជាពិសេសស្នាមញញឹម ភាពកក់ក្តៅចេញពីបេះដូង ពីយុវជនស្ម័គ្រចិត្តរបស់យើងរាប់ពាន់នាក់(៦០០០នាក់ ក្នុង SEA Games និង ៣០០០នាក់ ក្នុង ASEAN Para Games) ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ សម្រាប់គណៈប្រតិភូមិត្តបរទេសទាំងអស់ ជាពិសេស កីឡាករនិងកីឡាការិនី ដែលមកប្រកួតនៅ 32nd SEA Games និង 12th ASEAN Para Games នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជារួមមក "អាវក្រៅ jacket" មានអត្ថន័យសម្រាប់ខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ដែលមិនកាត់ថ្លៃបានហើយក៏មិនអាចបំភ្លេចបាន ដោយហេតុនេះហើយ គឺខ្ញុំនឹងនៅបន្តពាក់អាវតាំងពីឆ្នាំ២០២៣នេះ តទៅមុខ មិនថាមានស្ថានភាពយ៉ាងណានោះទេ ព្រោះមានអនុស្សាវរីយ៍ដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា និងមោទនភាពជាតិច្រើនណាស់សម្រាប់ខ្ញុំ។ មានចំណុចជាច្រើនទៀតដែលខ្ញុំចង់លើកឡើងប៉ុន្តែ ខ្ញុំសង្ឃឹមថាតាមរយៈការបញ្ជាក់ខាងលើនេះគឺ បងប្អូនជនរួមជាតិអាចយល់ច្បាស់ពី អត្ថន័យនៃ “អាវក្រៅ jacket “ មួយនេះ ដែលលើសពី “ម៉ាក brand របស់អាវ”។
សម្រាប់បញ្ហាព្រំដែនកម្ពុជា-ថៃ យើងគួរបន្តតាមដាន ចូលរួម និងផ្តល់ជំនឿទុកចិត្តដល់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចធិបតី ក្នុងការ៖
១. អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទឈប់បាញ់ ដែលបានចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការបន្តបោះបង្គោលព្រំដែនតាមយន្តការ JBC
២. ជ្រើសរើសការចរចាជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយបញ្ហា ដែលនេះជាជំហររបស់កម្ពុជាពីដើមជារៀងរហូតមក
៣. ក្នុងស្ថានភាពដែលមានការប្រែប្រួលនៃសណ្តាប់ធ្នាប់អន្តរជាតិ ជម្រើសក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃឱ្យមានស្ថានភាពប្រសើរ ដោយសន្តិវិធី គឺនឹងនាំមកនូវផលវិជ្ជមាន និងវិបុលភាពដែលជាផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ»៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia