秦拉出席世卫组织西太区会议 强调柬埔寨卫生安全承诺

秦拉出席世卫组织西太区会议 强调柬埔寨卫生安全承诺
秦拉出席世卫组织西太区会议 强调柬埔寨卫生安全承诺
秦拉出席世卫组织西太区会议 强调柬埔寨卫生安全承诺
秦拉出席世卫组织西太区会议 强调柬埔寨卫生安全承诺
1/4
分类政务
事件时间2026-10-19 14:00
地点菲律宾马尼拉
来源柬埔寨卫生部
发布时间2026/10/19 19:20

详情描述

2026年10月19日下午14时,柬埔寨卫生部部长秦拉在菲律宾马尼拉出席世界卫生组织西太平洋区域委员会第77届会议。受柬埔寨首相洪玛奈委托,秦拉在会议上发表讲话,重点阐述柬埔寨在提升全球卫生安全及区域合作方面的进展与承诺。本次会议主题为“为全民编织健康”。 秦拉在发言中列举了柬埔寨在公共卫生领域取得的成果。在传染病防控方面,柬埔寨在疟疾管理及HPV疫苗单剂接种推广方面取得进展。2026年6月,柬埔寨成为亚太地区首个实现95-95-95全球艾滋病防治目标的国家。此外,针对全球及区域内日益增长的非传染性疾病负担,柬埔寨将其列为卫生工作重点,并持续加强卫生人力资源建设,扩大社会医疗保障覆盖范围,以实现全民健康覆盖目标。 秦拉表示,柬埔寨正通过推行“健康一体化”策略,积极响应世界卫生组织西太平洋区域委员会的改革方向,致力于构建更具包容性与自主性的卫生系统,以提升卫生政策的执行效率,改善社区健康水平。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在菲律宾出席世卫组织西太区第77届会议,重点阐述了柬埔寨在提升全球卫生安全及区域合作方面的进展与承诺。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ដោយផ្តោតសំខាន់ វឌ្ឍនភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខសុខភាពសកល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ រដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅសាធារណរដ្ឋហ្វីលីពីន ត្រូវនឹងម៉ោង ១៤:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសិទ្ធប្រទានពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក ៣៨ប្រទេស និងផែនដី ក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទ “Weaving Health for All”។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផល ដែលកម្ពុជាសម្រេចបាន រួមទាំងវឌ្ឍនភាពចម្បងៗ ដូចជា៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺគ្រុនចាញ់, ការទទួលបានភាពជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង HPV ក្នុងរបបចាក់តែមួយដូស ។ល។ ចំពោះការប្រយុទ្ធប្រឆាំងមេរោគអេដស៍ កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកល ៩៥-៩៥-៩៥ នៅខែមិថុនា ឆ្នាំ២០២៦។ ការពង្រឹងការលើកកម្ពស់សុខភាព និងការគ្រប់គ្រងបន្ទុកជំងឺមិនឆ្លង ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សលើពិភពលោក ន៨ងក្នុងតំបន់ នៅតែជាអាទិភាពសំខាន់របស់កម្ពុជា។ កម្ពុជានៅតែបន្តជំរុញវឌ្ឍនភាពក្នុងការពង្រឹងធនធានមនុស្សសុខាភិបាល និងពង្រីកវិសាលភាពនៃការគាំពារសុខភាពសង្គម សំដៅឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី កិច្ចខិតខំប្រឹងប្រែងរបស់ WPRO រួមជាមួយតំបន់ផ្សេងទៀតនៃអង្គការសុខភាពពិភពលោក ដែលកំពុងផ្តល់នូវលទ្ធផលជាក់ស្តែងនៅមូលដ្ឋាន តាមរយៈការកែទម្រង់សុខភាពសកលទៅជាប្រព័ន្ធដែលមានភាពស៊ីសង្វាក់គ្នា មានបរិយាបន្ន និងភាពជាម្ចាស់របស់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមចំណែកដល់ការអនុវត្តគោលនយោបាយសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹងលទ្ធផលនៃសកម្មភាពទាំងឡាយ ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងការបង្កើតបរិយាកាសដែលអំណោយផលដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅសម្រេចអោយបានគោលដៅរបស់ខ្លួន តាមរយៈការលើកកម្ពស់វិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter](https://x.com/MohCambodia)) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)