茶胶省长呼吁共同护虾雕像环境 塑料垃圾已污染池塘

分类地方治理
事件时间2026-11-17
地点茶胶省
来源vayo电台
发布时间2026/11/17 18:03
详情描述
茶胶省长于11月17日在官方脸书发布图文,指出茶胶虾雕像一带的池塘内漂浮大量垃圾与塑料袋,既影响环境也破坏景观。他呼吁公众共同维护雕像周边卫生,不要随意向水中丢弃废弃物,以保住这一地方旅游标识的整体形象。
📋 完整原文 ▸
**អភិបាលខេត្តតាកែវអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថានជុំវិញ«រូបសំណាកបង្កងតាកែវ»**
============
ក្រោយសង្កេតឃើញមានសំរាម និងថង់ប្លាស្ទិកជាច្រើនធ្លាក់រាយប៉ាយចូលក្នុងបឹងនៅត្រង់ចំណុច «រូបសំណាកបង្កងខេត្តតាកែវ» លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហោះសារអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថានជុំវិញរូបសំណាកនេះទាំងអស់គ្នា។
តាមទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីសំរាមដែលត្រូវបានបោះចូលទឹកបឹង នៅត្រង់ចំណុចរូបសំណាកបង្កងទឹកសាបខេត្តតាកែវ ដែលនាំឱ្យប៉ះពាល់បរិស្ថាន និងបាត់បង់សោភណភាព។ ដូច្នេះហើយទើបលោកអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន។ យ៉ាងណាមិញ លោកក៏ថ្លែងអំណរគុណដល់សាធារណជនដែលគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសបានគាំទ្ររូបសំណាកបង្កងទឹកសាបខេត្តតាកែវ ដែលជាសក្តានុពលសេដ្ឋកិច្ចក្នុងខេត្ត។
============
[🌐អានព័ត៌មាន](https://vayofm.com/news/detail/146317-854.html)
[**👉Facebook**](https://www.facebook.com/vayofm)
[**👉Telegram**](https://t.me/vayofm)** **
[**👉TikTok**](https://www.tiktok.com/@vayofmradio?_t=8qP0w6MsZfe&_r=1)
[**👉**](https://www.tiktok.com/@vayofmradio?_t=8qP0w6MsZfe&_r=1)[**YouTube**](https://www.youtube.com/@vayofm105)
**👉**[**IOS**](https://apps.apple.com/us/app/vayo-fm-radio/id993070474)
[**👉**](https://apps.apple.com/us/app/vayo-fm-radio/id993070474)[**Android**](https://play.google.com/store/apps/details?id=com.vayofm.bunsorng.vayoapp)