柬埔寨国防部高层慰问上丁省第一军区边防官兵
| 分类 | 军事新闻 |
|---|---|
| 事件时间 | 2026年4月4日 |
| 事件地点 | 上丁省第一军区 |
| 发布时间 | 2026-04-05 10:05 |
新闻摘要
柬埔寨副首相兼国防大臣代表于4月4日前往上丁省第一军区,慰问在柬泰边境执行守卫任务的官兵,并转达了国家领导人对官兵们迎接新年的节日祝福。
📄 完整原文 ▶ 查看原文 →
នៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងនឹងបំពេញបេសកកម្មនៅក្នុងភូមិសាស្រ្តយោធភូមិភាគទី១។ ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងក្នុងរយៈពេលកន្លងមក ដែលជាស្នាដៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។ ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្តាអង្គភាពនៅយោធភូមិភាគទី១ នូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ។ ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/ 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm 🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)