DAP新闻中心发布声明 严正否认与冒名机构关联
分类辟谣
事件时间2026-05-02
地点金边
来源Soy
发布时间2026/05/02 13:58
详情描述
2026年5月2日,DAP新闻中心(DAP News Media Center)针对近期在社交媒体流传的一段视频发布正式声明。
视频中显示一名佩戴“ដើមអម្ពិល ៩៩”(DAP 99)名牌的人员,桌上摆放有酒精饮料。DAP新闻中心明确表示,该人员并非该机构的员工或实习生,双方不存在任何工作关系。
DAP新闻中心强调,该机构并未设立任何名为“ដើមអម្ពិល ៩៩”的分支机构或部门。冒用机构名称的行为属于伪造,已对该新闻机构的声誉造成严重影响。
该机构重申,内部纪律严明,严禁员工在工作期间饮酒,亦禁止员工利用机构名义从事任何违反新闻职业道德的行为。
DAP新闻中心提醒公众知悉此事,避免产生误解。针对此类冒用机构名称的行为,该机构将持续跟进,并保留采取法律行动的权利。
📋 简要摘要 ▸
DAP新闻中心针对社交媒体流传的冒名视频发布声明,强调该机构无“ដើមអម្ពិល ៩៩”分支,且严禁员工饮酒办公,将对冒名者采取法律行动。
📋 完整原文 ▸
មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល DAP News Media Center សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ យោងតាមវីដេអូដែលបាននិងកំពុងចែកចាយនៅលើបណ្តាញសង្គម បង្ហាញពីបុគ្គលម្នាក់កាន់ស្លាកឈ្មោះ "សារព័ត៌មាន ដើមអម្ពិល ៩៩" អមដោយគ្រឿងស្រវឹងនៅលើតុនោះ មិនមែនជាបុគ្គលិករបស់អង្គភាព ឬកម្មសិក្សាការី ឬមានទំនាក់ទំនងការងារណាមួយជាមួយមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ឡើយ។
អង្គភាពយើងខ្ញុំមិនមានសាខា ឬផ្នែកណាមួយដែលមានឈ្មោះថា "ដើមអម្ពិល ៩៩" នោះទេ។ ការយកឈ្មោះអង្គភាពទៅប្រើប្រាស់ក្នុងរូបភាពបែបនេះ គឺជាការក្លែងបន្លំ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មានយើងខ្ញុំ។
មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល មានវិន័យតឹងរ៉ឹងបំផុតចំពោះបុគ្គលិកគ្រប់រូប។ យើង មិនអនុញ្ញាត ដាច់ខាតឱ្យបុគ្គលិកប្រើប្រាស់គ្រឿងស្រវឹងក្នុងអំឡុងពេលបំពេញការងារ ឬប្រើប្រាស់ឈ្មោះអង្គភាពទៅពាក់ព័ន្ធនឹងសកម្មភាពដែលខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបែបនេះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងជៀសវាងការភ័ន្តច្រឡំចំពោះករណីខាងលើ។ អង្គភាពយើងខ្ញុំនឹងបន្តតាមដាន និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការយកឈ្មោះស្ថាប័នទៅប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវបន្តទៀត។
ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦
មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល