吴哥窟与巴戎寺正式列为无烟旅游景区
事件时间2026-08-15
地点暹粒
来源柬埔寨卫生部
发布时间2026/08/15 19:23
详情描述
2026年8月15日,柬埔寨卫生部部长秦拉与世界卫生组织(WHO)西太平洋区域主任Saia Ma'u Piukala共同前往暹粒,对吴哥窟及巴戎寺进行视察,并正式宣布上述区域为无烟旅游景区。
此次行动由柬埔寨卫生部牵头,联合旅游部、文化艺术部、世界卫生组织及相关合作伙伴共同推进。该举措旨在通过建立无烟环境,保护国家文化遗产及历史遗迹,同时为民众和游客提供清洁、安全且健康的旅游环境,减少二手烟对公众健康的危害。
相关部门表示,推行无烟景区旨在提升旅游环境质量,促进可持续旅游发展,并呼吁各方共同参与,维护景区内的公共卫生与文化遗产安全。
📋 简要摘要 ▸
卫生部部长秦拉与WHO代表共同视察吴哥窟,宣布该区域为无烟景区,旨在保护文化遗产并促进健康旅游环境。
📋 完整原文 ▸
ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន៖ តំបន់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ 🚭
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត Saia Ma'u Piukala នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ គ្មានផ្សែងផលិតផលថ្នាំជក់។
ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការសុខភាពពិភពលោក (WHO) និងអង្គការដៃគូនានា ជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងការពារតំបន់បេតិកភណ្ឌជាតិ និងរមណីយដ្ឋានវប្បធម៌ ឱ្យមានបរិស្ថានស្អាត សុវត្ថិភាព និងគ្មានផ្សែងផលិតផលថ្នាំជក់។
ទស្សនកិច្ចនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈការជំរុញ តំបន់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ដើម្បីការពារមនុស្សគ្រប់រូបពីការប៉ះពាល់ដោយផ្សែងផលិតផលថ្នាំជក់ និងគាំទ្រដល់បរិស្ថានទេសចរណ៍ដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ។
«សូមចូលរួមទាំងអស់គ្នាលើកកម្ពស់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ — ការពារសុខភាពសាធារណៈ ការពារបេតិកភណ្ឌ និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព!»
សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)