柬埔寨公共医疗体系获世行认可 患者满意度持续提升
分类医疗
事件时间2026-06-22 14:00
地点金边
来源柬埔寨卫生部
发布时间2026/06/22 20:51
详情描述
2026年6月22日下午,柬埔寨卫生部在金边召开6月份第二次领导层会议,总结上半年工作进展并部署后续任务。卫生部部长秦拉主持会议,各级卫生部门负责人及相关单位代表通过现场或视频方式参会。
会议引用了世界银行联合澳大利亚援助机构、欧盟及全球融资基金发布的最新研究报告。报告指出,柬埔寨公共医疗体系已建立起稳固平台,能够提供以患者为中心的医疗服务。数据显示,柬埔寨公共卫生服务在医疗质量、服务效率及患者满意度等关键指标上表现积极,公立医疗机构的就诊率呈现持续增长趋势,反映出民众对公共医疗体系的信任度有所提升。
秦拉部长在会上对各级医务人员的努力表示肯定,并要求各医疗中心分享提升服务质量与社区信任的经验。针对报告中指出的不足,他强调未来将重点加强基础设施建设、优化药品供应,并科学管理与分配人力资源,以进一步提升公共服务水平。
在传染病防控方面,秦拉部长要求卫生部门保持高度警惕。他特别提到,需严密监测埃博拉病毒的国际疫情动态,同时加强对疟疾的跨境输入防控,以巩固柬埔寨在消除疟疾方面已取得的进展。
📋 简要摘要 ▸
世界银行联合多方发布报告,指出柬埔寨公共医疗体系已建立稳固平台,患者就诊率显著增长。卫生部部长秦拉在会议中强调,将继续提升服务质量并加强传染病防控,特别是疟疾的跨境输入监测。
📋 完整原文 ▸
លទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union & Global Financing Facility រកឃើញថា «ជារួម ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រុឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ។»
(Overall, Cambodia’s health system has established a solid platform for accessible and patient centered care.)
____
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាព លទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ នូវលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដែលជាការខិតខំរបស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអបអរសាទរដល់មណ្ឌលសុខភាពគោលដៅគម្រូ សម្រាប់ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា លទ្ធផលដែលបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់មណ្ឌលសុខភាពគោលដៅគម្រូ ឱ្យមានការចែករំលែកដល់សហភារតៈរបស់យើង នូវបទពិសោធន៍ ដែលបានអនុវត្តល្អប្រសើរ ចំពោះគុណភាព នៃការបម្រើសេវា និងការបង្កើនទំនុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពការងារវាយតម្លៃក្នុងវិស័យសុខាភិបាល តាមរយៈការអង្កេតស្រាវជ្រាវ ដោយក្រុមការងារវាយតម្លៃ នៃធនាគារពិភពលោក ដែលបង្ហាញពីវឌ្ឍនភាពល្អ គួរឱ្យកត់សម្គាល់ និងភាពវិជ្ជមាន នៃប្រព័ន្ធសុខាភិបាល លើសូចនាករសំខាន់ៗ ដូចជា៖ សកម្មភាពនៃការបម្រើសេវា និងភាពរឹងមាំនៃគុណភាព, ការពេញចិត្តពីការបម្រើសេវា, មណ្ឌលសុខភាព សម្រេចគោលដៅខ្ពស់ក្នុងការបម្រេីសេវាសុខភាពបឋម និងសេវាមន្ទីរពេទ្យបង្អែក មានការកើនឡើង។ «ទន្ទឹមនឹងភាពល្អប្រសើរ យើងក៏ត្រូវមានការពិនិត្យ និងកែលម្អបន្ថែមនូវចំណុចមួយចំនួន ដែលមិនទាន់សម្រេចបានគោលដៅ ដោយត្រូវយកការសិក្សា វាយតម្លៃនេះមកពិនិត្យ ពិចារណាបន្ថែម ដូចជា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ ការគ្រប់គ្រងនិងការបែងចែកធនធានមនុស្សឱ្យចំគោលដៅ និងសមស្រប ដើម្បីបង្កើនគុណភាពសេវាសាធារណៈកាន់តែប្រសើរជាងនេះ។»
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា លើជំងឺឆ្លងនានា ជាពិសេសជំងឺអេបូឡា (Ebola) ដែលកំពុងមានការរីករាតត្បាតក្នុងបណ្តាប្រទេសមួយចំនួន។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នលើជំងឺគ្រុនចាញ់ កុំឱ្យមានការនាំចូលពីក្រៅប្រទេស ដែលកម្ពុជាកំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)