柬埔寨重申边境立场 配合东盟观察团实地考察奥比占乡
分类政治
事件时间2026-05-17 09:00
地点班迭棉吉省奥比占乡
来源新柬埔寨日报
发布时间2026/05/17 18:53
详情描述
2026年5月17日上午9时,柬埔寨国防部发言人马利苏嘉塔表示,由菲律宾代表担任团长的东盟观察团(AOT)在柬埔寨协调小组的陪同下,前往班迭棉吉省奥珠县奥比占乡的西拉高棉地区进行实地考察。此次考察旨在核实并报告该地区的边境局势,监督停火协议的执行情况。
该地区自2025年12月27日柬泰两国达成紧急停火协议以来,一直由柬方负责管理,且长期为当地民众所使用。观察团此次重点检查了停火协议联合声明中各项措施的落实情况。
柬方在考察期间重申,边境测量与划界工作属于柬泰边境联合划界委员会(JBC)的专属职权,武装部队及地方当局无权界定或确认边境线。相关实地测量工作必须由双方联合测量小组(JSTs)在JBC框架下执行。
柬埔寨明确表示,不承认任何违背法律文件(包括法暹条约、官方划界地图、技术委员会记录以及2000年谅解备忘录和2003年职权范围协议)的边境线变更。柬方坚决拒绝任何通过武力改变边境的行为,并呼吁泰方尽快派遣联合测量小组开展实地测量,并尽早召开JBC会议。
柬埔寨政府及国防部强调,将继续严格遵守柬泰边境总委员会(GBC)第三次特别会议的联合声明及相关和平协议,以维护边境地区的和平与稳定。
📋 简要摘要 ▸
柬埔寨国防部发言人马利苏嘉塔表示,东盟观察团于5月17日赴班迭棉吉省奥比占乡实地考察。柬方重申,边境测量属双边委员会职权,不承认任何通过武力改变边境的行为,并呼吁泰方尽快恢复联合测量工作,以维护边境和平稳定。
📋 完整原文 ▸
កម្ពុជា សម្របសម្រួលក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅឃុំអូរបីជាន់ និងបញ្ជាក់ជំហរមិនទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំងយោធា
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) របស់ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពព្រំដែន នៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តំបន់នេះជាទីតាំងដែលប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ និងអាស្រ័យផលយូរមកហើយ ហើយកម្ពុជាបន្តគ្រប់គ្រងក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ ដែលមានសុពលភាពចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមសង្កេតការណ៍ក៏បានពិនិត្យលើការអនុវត្តវិធានការនានា ក្នុងសេចក្តីប្រកាសរួមបន្ទាប់ពីបទឈប់បាញ់ផងដែរ។
ក្នុងឱកាសនេះ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីថា ការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង គឺជាសមត្ថកិច្ចផ្តាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ខណៈកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មិនមានសិទ្ធិកំណត់ ឬបញ្ជាក់ខ្សែព្រំដែនឡើយ។ ការងារនេះត្រូវអនុវត្តដោយក្រុមវាស់វែងចម្រុះ (JSTs) ក្រោមរចនាសម្ព័ន្ធ JBC នៃភាគីទាំងពីរ។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិណាមួយ ដែលផ្ទុយពីឯកសារផ្លូវច្បាប់ពាក់ព័ន្ធ រួមមាន អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទីផ្លូវការខណ្ឌសីមា កំណត់ហេតុគណៈកម្មការបច្ចេកទេស និងកិច្ចព្រមព្រៀងពាក់ព័ន្ធដូចជា MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។
បន្ថែមពីនេះ កម្ពុជាក៏បានបដិសេធការកែប្រែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងអតីតកាល បច្ចុប្បន្ន និងអនាគត ហើយបានអំពាវនាវឱ្យភាគីថៃ សហការចាត់បញ្ជូនក្រុម JSTs ចុះវាស់វែងលើដីជាក់ស្តែង និងរៀបចំកិច្ចប្រជុំ JBC ឱ្យបានឆាប់រហ័ស។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគោរព និងអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្តិភាពផ្សេងៗ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន៕