劳工部部长兴索考察桔井省THACO AGRI 解决农业用工需

劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
劳工部部长兴索考察桔井省THACO AGRI 解决农业用工需
1/10
分类经济
事件时间2026-05-30 09:00
地点桔井省斯努县
来源柬埔寨劳工部
发布时间2026/05/30 18:17

详情描述

2026年5月30日上午9时,柬埔寨劳工与职业培训部部长兴索前往桔井省斯努县,对THACO AGRI农业项目进行实地考察,并与企业员工进行交流。此次考察旨在了解企业生产经营情况,并就解决农业用工短缺及技术培训合作进行探讨。 THACO AGRI在柬埔寨拥有43,764公顷土地,分布于桔井省和拉塔纳基里省。目前,该企业在柬雇佣员工超过2万人。在福利保障方面,企业为员工提供一日三餐、免费住宿、水电供应、医疗服务、员工子女学校、托儿所及各类文化体育活动。 针对企业提出的用工短缺问题,兴索建议企业继续与国家就业与人力资源局(NEA)合作,通过就业平台开展招聘工作,重点面向特本克蒙省进行宣传,并向求职者明确薪资及相关福利待遇。 在技术培训方面,兴索指示职业技术培训总局及相关专业机构与企业对接,派遣教师前往企业内部学校开展培训,落实150万名青年职业技术培训计划。若企业内部培训标准符合劳工部要求,劳工部将考虑为其颁发技能认证证书。此外,劳工部鼓励企业在内部推行技能认可模式及工作本位学习(WBL)机制。 兴索要求国家社会保障基金局、劳工总局及桔井省劳工局为企业提供高效服务,以支持其农业现代化发展及人才培养需求。
📋 简要摘要 ▸
劳工部部长兴索于5月30日考察桔井省斯努县THACO AGRI农业项目。该企业在柬经营超4万公顷土地,雇佣超2万名员工,提供完善的食宿、医疗及教育福利。双方就解决农业用工短缺及技术培训合作进行深入探讨,旨在推动柬埔寨农业现代化发展。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ និងផ្ដល់នូវកិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន THACO AGRI នៅតំបន់ពហុកសិកម្មក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្ម និងបណ្ដុះបណ្ដាលជំនាញ (ក្រចេះ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងពិនិត្យមើលជាក់ស្ដែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI នៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ រដ្ឋបាលស្រុកស្នួល និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម សំដៅឆ្លើយតបនឹងសំណូមពរ និងតម្រូវការរបស់ក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ថាកូ អាហ្គ្រី (THACO AGRI) ដែលបានបោះទុនវិនិយោគលើការដាំដុះដំណាំកសិកម្មលើផ្ទៃដីដ៏ធំ ដែលផ្ដល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២ ម៉ឺននាក់ ជាមួយនឹងលក្ខខណ្ឌការងារល្អ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងត្រឹមត្រូវ ជាពិសេស ក្រុមហ៊ុនបានផ្ដល់របបសន្តិសុខសង្គមពេញលេញជូនបងប្អូនកម្មករ។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការផ្ដល់អាហារ ៣ ពេល ផ្ដល់កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ មានមន្ទីរពេទ្យសម្រាប់ព្យាបាល និងពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលបុគ្គលិកថ្មី មានហាងលក់ទំនិញ ផ្ទះថែទាំកុមារ និងសាលាសម្រាប់ក្មេងរៀន ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរៀបចំសកម្មភាពកម្សាន្ត និងពិធីផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។ ជាមួយនេះ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងនាំយកមកអនុវត្ត និងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។ ជាយុទ្ធសាស្ត្ររយៈពេលវែង ក្រុមហ៊ុនបានផ្ដោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេស និងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនអំពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្ដោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញបន្ថែម ឯកឧត្តមបានណែនាំឱ្យអគ្គនាយកដ្ឋាន TVET និងវិទ្យាស្ថានជំនាញ ផ្ដល់កិច្ចសហការជាមួយក្រុមហ៊ុន ដោយបញ្ជូនគ្រូមកបណ្ដុះបណ្ដាលនៅសាលាផ្ទាល់របស់ក្រុមហ៊ុន ជាពិសេសការអនុវត្តកម្មវិធី TVET ១,៥ លាននាក់ ដើម្បីផ្ដល់ជំនាញជូនកម្មករនិយោជិតផ្ទាល់នៅទីនេះ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាប្រសិនបើស្តង់ដាបណ្ដុះបណ្ដាលរបស់សាលានៅក្នុងក្រុមហ៊ុនស្របតាមលក្ខណវិនិច្ឆ័យរបស់ក្រសួង នោះក្រសួងនឹងជួយចេញវិញ្ញាបនបត្របញ្ជាក់កម្រិតជូន។ ឯកឧត្តមក៏បានជំរុញឱ្យមានការអនុវត្តគំរូទទួលស្គាល់ជំនាញ និងការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ មន្ទីរការងារខេត្តក្រចេះ ត្រូវផ្ដល់សេវាជូនក្រុមហ៊ុនតាមតម្រូវការជាក់ស្ដែងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុន ក៏ដូចជាបងប្អូនកម្មករនិយោជិតផងដែរ ក្នុងខណៈដែលក្រុមហ៊ុនកំពុងពង្រីកផែនការវិនិយោគ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ ពាន់នាក់ក្នុងឆ្នាំនេះ។ សូមបញ្ជាក់ថា ក្រុមហ៊ុន THACO AGRI បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរី ចំនួន ៣៣ ០៥៦ ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេសជប៉ុន ចិន និងហុងកុងជាដើម ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល៕ #MLVT #HENGSour