关于柬埔寨国王赴华接受治疗的官方说明与祈福


文件类型公告
发布机构柬埔寨青年联合会
生效日期2026年4月18日
适用范围全国
发布时间2026/04/18 15:07
政策详情
柬埔寨青年联合会于2026年4月18日发布公告,就柬埔寨国王诺罗敦·西哈莫尼的健康状况及医疗行程作出说明。
根据公告内容,国王诺罗敦·西哈莫尼已于2026年4月18日在中国北京的医院接受手术治疗。此前,柬埔寨王宫事务部已于4月10日发布相关信息,通报了国王的健康情况。
柬埔寨青年联合会全体领导及成员对此表示高度关注,并向国王致以诚挚祈愿,祝愿手术圆满成功,祈盼国王早日康复,恢复健康以继续领导国家,为柬埔寨人民提供庇护。
📋 简要摘要 ▸
柬埔寨青年联合会发布公告,确认国王诺罗敦·西哈莫尼于2026年4月18日在北京接受手术治疗。联合会全体成员对此表示高度关注,并祈愿手术圆满成功,祝愿国王早日康复,恢复健康以继续领导国家。
📋 完整原文 ▸
**សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស មានសេចក្តីបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលព័ត៌មានអំពីព្រះរាជសុខភាពរបស់ព្រះអង្គ តាមរយៈព្រះរាជសារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទូលព្រះបង្គំជាយើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតទទួលដំណឹងបន្ថែម តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលព្រះអង្គត្រូវព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំមមី ជាពិសេសព្រះរាជគុណូបការៈ និងបុណ្យកុសលទាំងឡាយដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ ឆាប់បានធូរស្បើយ និងទទួលព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការ ដ៏ខ្ពង់ខ្ពស់បំផុតពីថ្នាក់ដឹក**