柬埔寨副总理昂蓬莫尼拉会见日本驻柬大使 感谢日方长期援助


分类外交
事件时间2026-07-15
地点金边
来源柬埔寨通讯社
发布时间2026/07/16 15:16
详情描述
2026年7月15日上午,柬埔寨副总理兼财经大臣昂蓬莫尼拉在金边会见即将离任的日本驻柬大使上野敦史。
昂蓬莫尼拉在会谈中对日本政府长期以来为柬埔寨和平进程及社会经济发展提供的支持表示感谢。他指出,日本通过官方发展援助(ODA)提供的优惠贷款,与柬埔寨政府的国家发展战略高度契合。
据统计,截至2026年6月,通过日本国际协力机构(JICA)实施的优惠贷款协议共计39项,涉及25个项目,总金额约4221.79亿日元,折合美元约35.15亿元。其中,12个项目正在进行中,13个项目已完成。
在回顾上野敦史大使2023年至2026年的任期时,昂蓬莫尼拉表示,在此期间柬埔寨共获得26个项目援助,包括14个优惠贷款项目和12个无偿援助项目,总额约16.52亿美元。仅2026年,柬埔寨便获得6个优惠贷款项目(约7亿美元)及3个无偿援助项目(约1100万美元)。此外,日本政府已决定提供一项新的优惠贷款,金额为1.88亿美元,预计将于2026年内签署协议。
双方还就未来合作方向进行了探讨。昂蓬莫尼拉表示,柬埔寨希望在投资、基础设施建设、绿色经济、农业、工业、旅游、物流、数字经济及人力资源开发(特别是软技能培训)等领域,进一步深化与日本的合作,并鼓励日本私营部门加大对柬投资。
📋 简要摘要 ▸
柬埔寨副总理兼财经大臣昂蓬莫尼拉于7月15日会见即将离任的日本驻柬大使上野敦史。双方回顾了日本在柬和平进程及社会经济发展中的贡献,并探讨了未来在投资、绿色经济、物流及数字经济等领域的深化合作。
📋 完整原文 ▸
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា
(AKP) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម UENO Atsushi នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រ កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ។
ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្ត្រ, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា។
ជាក់ស្តែង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់ សរុបចំនួន ៤២២ ១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ គម្រោង/កម្មវិធី កំពុងដំណើរការសរុបចំនួន ១២ និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម UENO Atsushi ផ្ទាល់ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងសម្រេចបានស្នាដៃ ដ៏ធំនៅក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា ក្នុងអាណត្តិរបស់ឯកឧត្តម UENO Atsushi ចាប់ពីឆ្នាំ២០២៣ ដល់ដំណាច់ឆ្នាំ២០២៦នេះ។
ក្នុងនោះ កម្ពុជាទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/ កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារ អាម៉េរិក។
សម្រាប់ឆ្នាំ២០២៦ ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធី បន្ថែមទៀត មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៦ នេះផងដែរ។
ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តជប៉ុនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា កម្ពុជាក៏ នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វិស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យ ឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistcs), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills) ជាដើម។