波礼县74所学校教育人员普查提前完成

分类教育
事件时间2026-08-25
地点波礼县
来源公共职能信息
发布时间2026/08/26 12:07
详情描述
波礼县74所公立学校的教育人员数据普查工作于2026年8月25日下午提前完成。该普查原定计划执行时间为8月24日至8月29日。
此次普查由柬埔寨公共职能部技术团队负责,旨在对波礼县内74所公立学校的公务员及教育人员进行实地核查。普查内容包括核实人员在岗情况及相关法律文件,涉及人员总数约900人。
在普查过程中,公共职能部技术团队与当地行政部门、教育、青年和体育局、学校管理层及教师进行了协作。此次普查工作已按照标准技术流程完成。
📋 简要摘要 ▸
波礼县74所公立学校的教育人员数据普查工作于8月25日提前完成。此次普查由柬埔寨劳工部技术团队执行,旨在核实教育人员在岗情况,确保行政管理效率。
📋 完整原文 ▸
យុទ្ធនាការធ្វើជំរឿនទិន្នន័យបុគ្គលិកអប់រំជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាទាំង៧៤ ក្នុងស្រុកព្រះស្តេច ត្រូវបានបិទបញ្ចប់មុនការគ្រោងទុក
ស្រុកព្រះស្តេច-ខេត្តព្រៃវែង៖ យុទ្ធនាការធ្វើជំរឿនទិន្នន័យបុគ្គលិកអប់រំជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំង ៧៤ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង បានបិទបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដែលជាការសម្រេចបានលទ្ធផលមុនការគ្រោងទុក បើធៀបនឹងផែនការដែលបានកំណត់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ជាលទ្ធផលជាក់ស្តែង ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាប់ចំនួនផ្ទាល់នូវវត្តមានរបស់មន្ត្រីរាជការ និងបុគ្គលិកអប់រំសរុបប្រមាណ ៩០០នាក់ ព្រមទាំងឯកសារគតិយុត្តពាក់ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំង ៧៤សាលា។ ដំណើរការយុទ្ធនាការនេះ បានប្រព្រឹត្តទៅដោយភាពហ្មត់ចត់ ច្បាស់លាស់ និងត្រឹមត្រូវ ១០០% ស្របតាមបច្ចេកទេសស្តង់ដា ដោយមានការចូលរួមសហការ និងសម្របសម្រួលយ៉ាងសកម្មពីរដ្ឋបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់។
នៅក្នុងឱកាសប្រកបដោយជោគជ័យនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតល្មួត បង្កលក្ខណៈងាយស្រួល និងចូលរួមយ៉ាងសកម្មទូលំទូលាយ ដែលជាកាតាលីករដ៏សំខាន់ជំរុញឱ្យយុទ្ធនាការនេះសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស និងមុនកាលកំណត់កំណត់ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕