柬埔寨旅游部亮相胡志明市国际旅游展










分类旅游
事件时间2026-08-27
地点越南胡志明市
来源柬埔寨旅游部
发布时间2026/08/27 20:23
详情描述
2026年8月27日,柬埔寨旅游部部长胡哈率领旅游部及私营部门高级代表团,前往越南胡志明市参加第20届胡志明市国际旅游展(ITE-HCMC 2026)。
此次展会开幕式由越南副总理范氏清茶主持,多国旅游部长、外交使节及公共与私营机构代表出席。胡哈部长作为柬埔寨代表团团长出席了开幕仪式。
胡志明市国际旅游展是湄公河地区重要的旅游活动,旨在促进区域旅游合作、商业对接及市场拓展。本届展会以“活力连接——全球目的地”为主题,吸引了来自40多个国家的260多名国际买家,以及超过500家越南及国际知名参展企业。展会期间预计将举行超过2万场预约洽谈,参会人数预计超过3万人。
通过参与此次展会,柬埔寨旨在进一步加强与越南及周边国家的旅游合作,推广柬埔寨的旅游潜力,并以此拓展国际旅游市场,吸引更多越南及国际游客前往柬埔寨旅游。
📋 简要摘要 ▸
柬埔寨旅游部长胡哈率团参加第20届胡志明市国际旅游展(ITE-HCMC 2026),推广柬埔寨旅游潜力,吸引越南及国际游客。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏ទាក់ទាញក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឆ្នាំ២០២៦
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពរបស់លោកជំទាវ Pham Thi Thanh Tra ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ពីបណ្តាប្រទេសក្នុងតំបន់ អង្គទូរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នសាធារណៈ និងឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ (ITE-HCMC) គឺជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់បំផុតមួយនៅតំបន់មេគង្គ និងជាវេទិកាយុទ្ធសាស្ត្រសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់អាជីវកម្ម និងការពង្រីកទីផ្សារទេសចរណ៍រវាងបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។ ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២០ នៃការរៀបចំព្រឹត្តិការណ៍ ITE-HCMC ក្រោមប្រធានបទ «ការភ្ជាប់ទំនាក់ទំនងយ៉ាងរស់រវើក – គោលដៅទេសចរណ៍សកល» (Vibrant Connections – Global Destinations) ដោយមានអ្នកលក់អន្តរជាតិលំដាប់ខ្ពស់ជាង២៦០ មកពីប្រទេសជាង៤០ប្រទេស និងអ្នកលក់ ឬ អ្នកតាំងពិព័រណ៍ជាង៥០០ក្រុមហ៊ុនល្បីៗ ពីប្រទេសវៀតណាម និងប្រទេសផ្សេងៗ ជាមួយការកក់ជំនួបមុនជាង២០.០០០ ព្រមទាំងអ្នកមកចូលរួមជាង៣០.០០០នាក់។
តាមរយៈការចូលរួមក្នុងពិធីបើកជាផ្លូវការនៃ ITE-HCMC 2026 កម្ពុជាបានបន្តបង្ហាញវត្តមានយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន។
កម្មវិធីទី៧ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២