柬埔寨旅游部与海南省深化旅游合作 拟开通更多直航航线










分类旅游
事件时间2026-05-21
地点中国海口
来源柬埔寨旅游部
发布时间2026/05/22 08:56
详情描述
2026年5月21日,柬埔寨旅游部部长胡哈率领代表团及私营部门代表访问中国海口,与海南省省长刘小明举行高层会谈,双方就深化旅游合作达成共识。
会谈中,双方同意探讨签署旅游合作谅解备忘录,旨在通过务实合作推动旅游推广及双向客源增长。为提升交通便利性,双方重点讨论了开通海南与柬埔寨主要旅游目的地之间的直航航线,涵盖金边、暹粒及西哈努克省。此外,双方将鼓励两地私营企业加强对接,共同开发旅游产品及配套服务。
胡哈部长建议海南省通过媒体平台、旅游论坛及旅行社渠道,加大对柬埔寨文化、历史及自然旅游资源的宣传力度。同时,柬方提议组织海南省的旅行社、媒体、内容创作者及网络红人赴柬考察,以进一步拓展中国市场。
海南省作为中国重要的国际旅游目的地,在滨海旅游及自由贸易港建设方面具有显著优势。此前,海南旅游企业已累计向柬埔寨输送超过30万名游客,双方计划在未来将这一规模进一步扩大至50万人次。海南省方面表示,将致力于发挥海南作为连接中国各省与柬埔寨及周边国家枢纽的作用。
📋 简要摘要 ▸
柬埔寨旅游部部长胡哈访问海南省,双方探讨通过签署合作备忘录及开通直航,加强金边、暹粒、西港与海南的旅游往来。此前海南旅游企业已输送超30万游客,未来将进一步扩大规模至50万人次。
📋 完整原文 ▸
**ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជំរៅជាមួយឯកឧត្តម Liu Xiaoming អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី លើការអនុវត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណានឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា នៅទីក្រុងហៃគូ ខេត្តហៃណាន។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Liu Xiaoming អភិបាលខេត្តហៃណាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកខេត្តហៃណាន ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរចិនទៅទស្សនា កាន់តែច្រើន។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តហៃណា ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងលក្ខណៈពិសេសនៃកំពង់ផែពាណិជ្ជសេរីដែលមានតែមួយគត់នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ព្រមទាំងគោលដៅប្រែកា្លយខេត្តហៃណានជាចំណុចកណ្តាលនៃការតភ្ជាប់រវាងខេត្តនានានៃប្រទេសចិន និងកម្ពុជា រួមទាំងបណ្តាប្រទេសផ្សេងៗ ទៀតក្នុងតំបន់ផងដែរ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន ឱ្យជាក់ស្តែង និងស៊ីជំរៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ បន្ថែមពីនេះទៀត ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការលើកទឹកចិត្តឱ្យមានជំនួបរវាងវិស័យឯកជនកម្ពុជា និងខេត្តហៃណានដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ច ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីខេត្តហៃណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋខេត្តហៃណាន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ។
គួរបញ្ជាក់ផងដែរថា ខេត្តហៃណាន គឺជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ឆ្នេរ វប្បធម៌ និងទេសចរណ៍កម្សាន្ត ហើយក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា និងខេត្តហៃណាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយរួម ការតភ្ជាប់ជើងហោះហើរ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
សូមជម្រាបផងដែរថា នាពេលកន្លងមកសហគ្រាសទេសចរណ៍នៃខេត្តហៃណាន បានសហការយ៉ាងសកម្មដោយបាននាំភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាជាង៣០ម៉ឺននាក់។ ជាមួយយុទ្ធនាការលើកលែងទិដ្ឋាការនេះ គ្រោងនាំភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀតឱ្យបាន៥០មុឺននាក់។
កម្មវិធីទី៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។**