柬越司法部长举行会晤 承诺加强两国法律合作

柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
柬越司法部长举行会晤 承诺加强两国法律合作
1/9
分类政治
事件时间2026-10-10
地点金边
来源柬埔寨司法部
发布时间2026/10/10 13:12

详情描述

2026年10月10日上午,柬埔寨副总理兼司法部长高乐在金边司法部会见了越南司法部长黄清松(Hoang Thanh Tung)及其代表团一行。 高乐对黄清松一行到访柬埔寨表示欢迎,并对其出任越南司法部长表示祝贺。高乐对两国在法律领域的全面合作关系给予了评价。黄清松对柬埔寨司法部此前提供的合作表示感谢。 双方在会谈中重点讨论了两项议题:一是推动完成关于法律与司法领域合作谅解备忘录的谈判,并争取尽早签署;二是筹备在越南举办第三届柬越边境省份法院会议。 会谈最后,双方共同承诺将继续保持密切联系,进一步深化柬埔寨与越南司法部门之间的合作与交流。
📋 简要摘要 ▸
柬埔寨副总理兼司法部长与越南司法部长举行会晤,双方就加强两国司法部门的合作与交流达成共识。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលជួបឯកឧត្ដម Hoang Thanh Tung រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ===================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលជួបឯកឧត្ដម Hoang Thanh Tung រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម Hoang Thanh Tung និងសហការី ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នាពេលនេះ ហើយក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្ដម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ ផងដែរ។ ជាការឆ្លើយតប, ឯកឧត្ដម Hoang Thanh Tung ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការទទួលឯកឧត្ដមនាពេលនេះ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលក្រសួងយុត្តិធម៌កម្ពុជាបានផ្ដល់ជូនភាគីវៀតណាមនាពេលកន្លងមក។ នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម Hoang Thanh Tung បានពិភាក្សាអំពីកិច្ចការមួយចំនួន រួមមាន៖ (១)-ការបញ្ចប់ការចរចា និងឈានទៅដល់ការចុះហត្ថលេខាឱ្យបានឆាប់លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, (២)-ការរៀបចំសន្និសីទលើកទី៣ នៃតុលាការខេត្តជាប់ព្រំដែនរួមរវាងវៀតណាម-កម្ពុជា នៅប្រទេសវៀតណាម។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Hoang Thanh Tung បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។