劳工部贡布省招聘会提供2412个就业岗位










公司劳工部
地点贡布省
薪资面议
类型全职
发布时间2026/09/19 14:42
职位描述
柬埔寨劳工部于2026年9月19日在贡布省安哥杰县举办就业、社会保障及职业技能论坛,旨在为当地民众、返乡劳工及青年群体提供就业机会。
本次招聘会共提供2412个全职就业岗位,涵盖制造业、农业及银行业。参与招聘的企业包括:文图拉皮具制造有限公司、塔科农业公司、万力轮胎(柬埔寨)有限公司、加华银行以及负责日本劳务输出的蒙格尔人力资源公司。
求职者可在现场直接进行登记并参加面试,无需自行奔波。除薪资待遇外,入职人员还可享受国家社会保障基金(NSSF)提供的工伤保险、医疗保健及养老金保障。
此外,劳工部在现场推广“150万名青年职业技能培训计划(TVET)”,为有志提升技能的民众提供免费培训。课程涵盖建筑、制冷设备维修、电气工程、烘焙、咖啡冲调及美容服务等领域,学习时间灵活,旨在帮助学员通过掌握专业技能提升收入水平或自主创业。
劳工部鼓励求职者优先选择国内就业,以获得更稳定的社会保障并与家人团聚。对于确有出国工作意愿的人员,政府建议通过合法渠道办理,以确保个人权益及安全。
📋 简要摘要 ▸
劳工部在贡布省举办招聘会,提供2412个岗位,涵盖制造业及银行业,旨在帮助当地民众及返乡劳工就业。
📋 完整原文 ▸
ក្រសួងការងារ នាំឱកាសការងារ ២ ៤១២កន្លែង ចុះដល់មូលដ្ឋានស្រុកអង្គរជ័យ ជួយប្រជាពលរដ្ឋរកការងារ និងបង្កើនប្រាក់ចំណូល
(កំពត)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ "ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ" មានប្រជាពលរដ្ឋជិត ៤០០នាក់ចូលរួម ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ការនាំយកឱកាសការងារចំនួន ២ ៤១២កន្លែង មកដល់មូលដ្ឋាននេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋចុះឈ្មោះ និងសម្ភាសការងារដោយផ្ទាល់ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកា ដោយមិនចាំបាច់ធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។
ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ក៏មានការគាំពារពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ថែទាំសុខភាព និងសោធន ព្រមទាំងអាចឱ្យប្រជាពលរដ្ឋនៅក្បែរគ្រួសារយ៉ាងកក់ក្ដៅ។ ចំណែកការធ្វើចំណាកស្រុកនៅប្រទេសថៃ អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព អំពើហិង្សា ជាពិសេសការរើសអើង និងការរស់នៅឆ្ងាយពីគ្រួសារ។ ចំពោះអ្នកមានបំណងទៅធ្វើការក្រៅប្រទេស ក្រសួងលើកទឹកចិត្តឱ្យធ្វើចំណាកស្រុកតាមផ្លូវស្របច្បាប់ មានការគាំពារ និងប្រាក់ខែខ្ពស់។
ទន្ទឹមនេះ អតីតពលករ និងយុវជនអាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ តាមកម្មវិធី TVET ១,៥លាន ជាមួយម៉ោងសិក្សាបត់បែននិងមានច្រើនជម្រើស ដូចជា សំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងសេវាកម្មសម្អាងកាយ ដើម្បីយកជំនាញទៅបង្កើតមុខរបរ ឬស្វែងរកការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តផ្សព្វផ្សាយព័ត៌មានទាំងនេះទៅកាន់គ្រួសារ សាច់ញាតិ និងមិត្តភក្តិ ហើយអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានការងារ និងការរៀនជំនាញ ឬ លេខ ១២៨៦ ផ្នែកសេវា ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារសរុបចំនួន ២ ៤១២កន្លែង ក្នុងវេទិកានេះ ត្រូវបានផ្ដល់ជូនដោយ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ នៅខេត្តកំពត ព្រមទាំងក្រុមហ៊ុន មង្គល អេចអរ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕
#MLVT #HENGSour