洪玛奈总理介入菩萨省土地纠纷 承诺妥善安置


分类政治
地点菩萨省
来源洪玛奈首相
发布时间2026/10/06 14:04
详情描述
柬埔寨总理洪玛奈于2026年10月6日就菩萨省土地纠纷问题作出回应。洪玛奈对民众塞·索基亚(Sem Sokchea)响应其10月1日的呼吁表示感谢,并要求其前往省政府工作组处,以寻求解决菩萨省1500山安东昂(或称“布帕拉克尊”)地区土地问题的方案。
洪玛奈表示,政府始终致力于为无地民众提供解决方案,包括通过社会土地特许权及住房建设等方式进行安置。此类政策已在全国范围内惠及数千户家庭,涵盖了LASED项目、退伍军人及退休人员土地分配计划,以及旨在实现可持续发展的森林保护土地分配项目。
此次针对菩萨省土地问题的处理,由菩萨省省长科里达(Koy Rida)及凯拉塔纳(Keo Rattanak)领导的工作组负责,旨在依据政府的“双赢政策”落实安置工作。
洪玛奈明确指出,位于1500山的安东昂地区将作为国家公共区域进行保护。政府计划在该区域重新植树,将其开发为自然旅游区,供民众及游客参观使用。
📋 简要摘要 ▸
洪玛奈总理呼吁相关民众与省政府工作组对接,以解决菩萨省的土地纠纷问题。政府承诺通过社会土地特许权及住房建设等方式,帮助无地农民改善生活。
📋 完整原文 ▸
សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។
ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។
ខ្ញុំសូមអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តមកែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
ខ្ញុំសូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋនិងទេសចរណ៍អាចទៅកំសាន្តបាន។
ថ្ងៃ អង្គារ ទី ៦ តុលា ២០២៦
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia