劳工部蒙多基里办招聘论坛 2205岗位 500人到场








分类就业
事件时间2026-11-07
地点蒙多基里省森莫诺隆市
来源柬埔寨劳工部
发布时间2026/11/07 17:04
详情描述
柬埔寨劳工与职业培训部于2026年11月7日上午在蒙多基里省森莫诺隆市举办就业论坛,联合Thaco Agri、Socfin、ABA银行蒙多基里分行、LOLC、AMK、Mohanokor等企业,现场提供2205个就业岗位,吸引500多名民众到场参与。参会者以从泰国返柬的前劳工和正在求职的青年为主,可在现场直接登记、面试并争取当场获得录用机会。
论坛同步介绍了NSSF社保权益和TVET免费职业技能培训项目。TVET培训涵盖建筑、机械修理、电气、制冷设备、烘焙、咖啡冲调、美容等工种。持贫困证的学员不仅免学费,还可领取政府补贴。完成培训后,学员可选择自主创业,或进入本地企业就业。
劳工部国务秘书Som On在论坛上表示,本地就业可获得NSSF在工伤、医疗和养老三方面的保障。他同时提醒,非法出境务工面临劳动剥削、缺乏健康保障、歧视以及与家人分离等风险;有意赴海外务工者应通过合法劳务派遣公司办理手续,以确保薪资和安全。
未能到场的求职者可联系劳工部或当地就业中心了解后续场次安排。需要核实具体岗位条件或培训报名方式的人员,应通过劳工部官方渠道获取信息。
📋 简要摘要 ▸
柬埔寨劳工部11月7日上午在蒙多基里省森莫诺隆市举办就业论坛,联合Thaco Agri、Socfin、ABA银行蒙多基里分行、LOLC、AMK、Mohanokor等企业共提供2205个岗位,现场同时介绍NSSF社保权益与TVET免费技能培训项目,吸引500多名民众参加,重点面向从泰国返柬的前劳工和求职青年。
📋 完整原文 ▸
“ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ”៖ ក្រសួងការងារនាំយកឱកាសការងារជាង ២ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅមណ្ឌលគិរី
(មណ្ឌលគិរី)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារសរុបចំនួន ២ ២០៥ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ថ្លែងក្នុងវេទិកា ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម សោម អូន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីតួនាទីស្នូល និងគោលនយោបាយសំខាន់ៗរបស់ក្រសួងលើវិស័យការងារ បេឡាជាតិសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាឱកាសនេះ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងបាននាំយកក្រុមហ៊ុន សហគ្រាស និងរោងចក្រមកផ្សព្វផ្សាយឱកាសការងារជាង ២ពាន់កន្លែង ដើម្បីឱ្យអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។
ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារដែលជា “ប្រភពចំណូល ជួយឱ្យជីវភាពមានស្ថិរភាព” ជាពិសេសគឺការងារក្នុងស្រុកសម្រាប់កសាងជីវភាពប្រកបដោយ “សុវត្ថិភាព” និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ មិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យ ការងារក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស ប.ស.ស រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ព្រមទាំងផ្តល់ “សុភមង្គល” ក្នុងគ្រួសារផងដែរ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់គឺប្រឈមនឹងហានិភ័យ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់ចាកឆ្ងាយពីគ្រួសារ។ ក្នុងករណីបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យចុះឈ្មោះនៅក្រុមហ៊ុនបញ្ជូនពលករស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងនៅប្រទេសថៃ។
ទន្ទឹមនឹងនេះ បងប្អូនក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥លាន ដោយឥតគិតថ្លៃ ដែលមានដូចជា ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចប្រើប្រាស់ជំនាញទាំងនេះបង្កើតជាមុខរបរផ្ទាល់ខ្លួន ឬ អាចរកការងារធ្វើជាមួយក្រុមហ៊ុនក្នុងស្រុកទទួលបានប្រាក់ខែខ្ពស់ជាងមុន។ សម្រាប់បងប្អូនមានបណ្ណក្រីក្រ គឺរៀនជំនាញមិនអស់លុយហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនចងចាំ និងទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, Socfin, ធនាគារ វឌ្ឍន: អាស៊ី ចំកាត់ (ABA) ខេត្តមណ្ឌលគិរី, LOLC, AMK, និង មហានគរ៕
#MLVT #HENGSour