洪玛尼马德望出席青年联合会总结 吁铭记国家历史
分类青年工作
事件时间2026-11-21
地点马德望
来源柬埔寨青年联盟
发布时间2026/11/22 15:00
详情描述
11月21日,柬埔寨青年联合会主席洪玛尼在马德望阿丽亚会议中心主持波罗勉、马德望、卜迭棉芷三省青联2026年度工作总结暨2027年工作方向会议,同时部署奖学金事务。他呼吁青年铭记国家历史、珍惜和平成果,以参与和奉献精神延续青联使命。
📋 完整原文 ▸
**ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនឱ្យចងចាំ និងឱ្យតម្លៃលើប្រវត្តិសាស្ត្រជាតិ ដើម្បីបន្តកសាងចំណុចរួមដែលផ្សារភ្ជាប់ខ្មែរតែមួយ!**
នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់ ស.ស.យ.ក. ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងការងារអាហារូបករណ៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត អារិយ៉ា ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមបានរំលេចពីការកសាងចំណុចរួម ដោយគូសបញ្ជាក់ថា រាល់ការរៀបចំកម្មវិធីនានា និងការបំពេញបេសកកម្មកន្លងមក ស.ស.យ.ក. មានគោលបំណងក្នុងការបណ្ដុះផ្នត់គំនិតយុវជនឱ្យចេះឱ្យតម្លៃលើប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដរាបណាយើងចេះកសាង និងឱ្យតម្លៃលើចំណុចរួមដែលផ្សារភ្ជាប់យើងជាខ្មែរតែមួយ នោះជាតិខ្មែរនឹងកាន់តែរឹងមាំ។
ឯកឧត្តមបានបន្តថា ទោះបីមានភារកិច្ចស្នូលរៀងៗខ្លួនក្តី សមាជិក សមាជិកាគ្រប់រូប ក្នុងនាមជាកូនខ្មែរ មានតួនាទីរួមគ្នាក្នុងការលើកទឹកចិត្តយុវជនឱ្យចេះរួបរួម ឱ្យតម្លៃលើអ្វីដែលប្រទេសជាតិបានឆ្លងកាត់ និងបន្តស្វែងយល់ពីប្រវត្តិនៃការកកើត ស.ស.យ.ក. ដើម្បីបន្តបេសកកម្មពីស្មារតី ២ ធ្នូ គឺការចូលរួម និងលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។