柬埔寨旅游部长会见柬埔寨国家航空公司CEO探讨旅游合作
| 分类 | 政务新闻 |
|---|---|
| 事件时间 | 2026年4月8日 |
| 事件地点 | 柬埔寨旅游部总部 |
| 发布时间 | 2026-04-09 13:51 |
新闻摘要
柬埔寨旅游部长与柬埔寨国家航空公司负责人举行会谈,双方旨在通过扩大航线网络和提升服务质量,共同推动柬埔寨旅游业的国际化发展。
📄 完整原文 ▶ 查看原文 →
[English Below] ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន Air Cambodia ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់បណ្តាញជើងហោះហើរកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ខណៈលោកបណ្ឌិត David Zhan ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ On the occasion of the upcoming Khmer New Year 2026, H.E. Minister HUOT Hak, received a courtesy meeting with Dr. David Zhan, CEO of Air Cambodia, and his delegation to discuss strengthening cooperation between the Ministry of Tourism and Air Cambodia, with the aim of further promoting Cambodia’s tourism sector for greater growth and effectiveness. The meeting was held in a warm and cooperative atmosphere, during which both sides focused their discussions on expanding flight networks, improving the quality of air transport services, and promoting Cambodia’s key tourist destinations to international markets. On this occasion, H.E. the Minister expressed his welcome and appreciation for Air Cambodia’s active role in supporting the development of the tourism sector and enhancing Cambodia’s air connectivity with countries around the world. Dr. David Zhan, in turn, reaffirmed the company’s commitment to strengthening collaboration with the Ministry of Tourism to attract more international tourists and to elevate Cambodia’s reputation on the global stage. Ministry of Tourism Headquarters, April 8, 2026.