国会第七委员会与旅游部共商旅游业发展策略










分类政务
事件时间2026-08-24
地点金边
来源柬埔寨旅游部
发布时间2026/08/24 18:08
详情描述
2026年8月24日,柬埔寨国会第七委员会(教育、青年、体育、宗教、文化、艺术及旅游委员会)与旅游部在金边国会大厦举行工作会议。此次会议由国会第七委员会主席巴速杰旺主持,旅游部长胡哈率领旅游部高级代表团出席,参会人员共计82人,包括国会相关专门委员会成员、旅游部国务秘书、各级领导及部门负责人。
会议旨在汇报旅游业的进展、面临的挑战及未来工作方向,以落实政府第七届任期的政治纲领及“五角战略”第一阶段目标。胡哈部长在会上介绍了柬埔寨旅游业的现状,重点阐述了行业取得的成果、内外部挑战以及当前面临的新机遇。为保持旅游业的韧性与国际竞争力,部长强调了政府采取的干预措施,包括第六届政府时期推出的11轮经济复苏措施,以及第七届政府在洪玛奈首相领导下继续实施的11轮支持措施,旨在增强行业抗风险能力并提升市场信心。
胡哈部长指出,旅游业的发展需要各方紧密协作,并提出了六大战略合作支柱:国家级跨部门协作、地方行政部门协作、国内外私营部门协作、国际合作、媒体与内容创作者及意见领袖(KOLs)合作,以及个人参与。
国会第七委员会主席巴速杰旺对旅游部在推动行业发展方面所作的努力及取得的成果表示认可。
📋 简要摘要 ▸
国会第七委员会与旅游部举行工作会议,汇报旅游业进展及挑战,旨在提升旅游业对国家经济的贡献。
📋 完整原文 ▸
[English Below]
កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយក្រសួងទេសចរណ៍
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអប់រំ យុវជន កីឡា វប្បធម៌ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីធ្វើសេចក្តីរាយការណ៍ស្តីពី វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងគណៈកម្មការជំនាញនានានៃរដ្ឋសភា, ព្រមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ មាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង ថ្នាក់អគ្គនាយក និងលោក លោកស្រី ប្រធាននាយកដ្ឋាន សរុបចំនួន ៨២រូប នៅវិមានរដ្ឋសភា។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍កម្ពុជា, បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន, លើកឡើងពីបញ្ហាប្រឈមដែលជាកត្តាខាងក្នុង និង កត្តាខាងក្រៅ, ព្រមទាំងកាលានុវត្តភាពថ្មីៗដែលអនុគ្រោះដល់វិស័យទេសចរណ៍, ក៏ដូចជាដាក់ចេញនូវទិសដៅការងារអនុវត្តបន្តដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីវិធានការអន្តរាគមន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយក្នុងនោះ រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវវិធានការ ១១ជុំ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ១១ទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពធន់ទប់ទល់នឹងវិបត្តិ, បន្តរក្សាភាពប្រកួតប្រជែង, ព្រមទាំងពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡាដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ រួមមាន៖ ទី១).កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន, ទី២).កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី៣).កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ទី៤).កិច្ចសហប្រតិបត្តិការអន្តរជាតិ, ទី៥).កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន, Influencers, KoLs និងទី៦).ការចូលរួមពីបុគ្គលម្នាក់ៗ។
ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៧ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និង សមិទ្ធផលនៅក្នុងវិស័យទេសចរណ៍ ក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ជាប់ប្រចាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងទេសចរណ៍។
ទន្ទឹមនេះ ជាមួយការទទួលស្គាល់ និងកត់សម្គាល់នូវរាល់បញ្ហាប្រឈមនានានៅក្នុងវិស័យទេសចរណ៍ អង្គប្រជុំក៏បានឯកភាពលើយុទ្ធសាស្ត្រគន្លឹះ និងទិសដៅការងារដែលក្រសួងទេសចរណ៍បានដាក់ចេញ ព្រមទាំងបានផ្តល់នូវអនុសាសន៍សំខាន់ៗដ៏មានសារៈប្រយោជន៍មួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងទេសចរណ៍យកទៅសម្រួចផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ សំដៅជំរុញវិស័យទេសចរណ៍បន្តជាចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់។
វិមានរដ្ឋសភា ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦