卫生部与Fred Hollows基金会深化眼科医疗合作
分类医疗
事件时间2026-09-07
地点金边
来源柬埔寨卫生部
发布时间2026/09/07 17:55
详情描述
2026年9月7日上午,柬埔寨卫生部长秦拉在金边会见了Fred Hollows基金会首席执行官罗斯·派珀(Ross Piper)及其代表团。双方就深化眼科医疗合作、提升柬埔寨眼科医疗系统可持续性及消除可预防性失明等议题进行了讨论。
秦拉部长对Fred Hollows基金会自1998年以来对柬埔寨眼科医疗事业近30年的支持表示感谢。双方确认了2026年至2029年的合作计划,重点涵盖人力资源开发、基础设施建设、医疗服务提供及国家政策制定。
此次合作的优先事项包括:强化眼科医疗治理与政策,确保服务的有效性与公平性;支持国家防盲战略规划及各省份实施方案;通过培训及引入远程眼科医疗(Teleophthalmology)和人工智能技术,提升医疗人员专业能力;优化公共与私营部门的眼科服务及转诊系统;在全国范围内推广校园眼科健康项目;完善数据收集系统以辅助政策决策。
秦拉部长建议基金会继续发挥作用,引入国际资源、创新技术及研究成果,并将支持范围进一步扩大至偏远地区及弱势群体。罗斯·派珀表示,基金会将持续致力于加强与柬埔寨卫生部的合作,共同推动眼科医疗体系的发展。
📋 简要摘要 ▸
卫生部长秦拉会见Fred Hollows基金会CEO,双方将继续加强合作,提升柬埔寨眼科医疗系统,致力于消除可预防的眼部疾病。
📋 完整原文 ▸
ក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព ឈានទៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការ ឬព្យាបាលបាន
_______
នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិ Fred Hollows Foundation (FHF) និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្មោះត្រង់រវាងក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows Foundation ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា អស់រយៈពេលជិត ៣ ទសវត្សរ៍ គិតចាប់តាំងពីឆ្នាំ១៩៩៨មក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់មូលនិធិ Fred Hollows Foundation រួមទាំងផែនការវិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០២៩ ដែលនឹងផ្តល់សក្តានុពលថ្មីៗ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យសុខភាពភ្នែកនៅកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវា និងការរៀបចំគោលនយោបាយថ្នាក់ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះទស្សនវិស័យរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តដើរតួនាទីជា «ដៃគូពង្រឹងប្រព័ន្ធសុខាភិបាលរយៈពេលវែង» ដែលស្របទៅនឹងទិសដៅនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងគោលការណ៍នៃការដឹកនាំ និងភាពជាម្ចាស់ក្នុងមូលដ្ឋាន។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើទិសដៅអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពភ្នែក រួមមាន៖ ១) ការពង្រឹងអភិបាលកិច្ច និងគោលនយោបាយ ដើម្បីធានាប្រព័ន្ធសុខភាពភ្នែកដែលមានប្រសិទ្ធភាព និងសមធម៌។ ២) ការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក និងការរៀបចំផែនទីផ្លូវថ្នាក់ខេត្ត ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ៣) ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខភាពភ្នែក រួមទាំងការរៀបចំផែនទីធនធានមនុស្ស ការបណ្តុះបណ្តាល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា Teleophthalmology និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការថែទាំសុខភាពភ្នែក។
៤) ការពង្រីក និងពង្រឹងសេវាសុខភាពភ្នែកបឋម ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការគ្រប់គ្រងគុណភាពសេវាសុខភាពភ្នែកទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ៥) ការពង្រីកកម្មវិធីសុខភាពភ្នែកតាមសាលារៀនឱ្យបានគ្របដណ្តប់ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខភាពភ្នែករបស់កុមារ និងគាំទ្រដល់ការសិក្សារបស់ពួកគេ។ ៦) ការពង្រឹងប្រព័ន្ធទិន្នន័យ និងភស្តុតាងសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យមូលនិធិ Fred Hollows Foundation បន្តដើរតួនាទីយ៉ាងសកម្មក្នុងការកៀរគរធនធាន បច្ចេកវិទ្យានវានុវត្តន៍ និងការស្រាវជ្រាវកម្រិតអន្តរជាតិមកកាន់កម្ពុជា ព្រមទាំងពង្រីកការគាំទ្រទៅកាន់បណ្តាខេត្ត និងសហគមន៍ដាច់ស្រយាល ដែលប្រជាពលរដ្ឋងាយរងគ្រោះនៅតែមានតម្រូវការខ្ពស់ចំពោះសេវាសុខភាពភ្នែក។
ការឆ្លើយតប លោក Ross Piper បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាលកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនទទួលបានសេវាថែទាំសុខភាពភ្នែកប្រកបដោយគុណភាព និងសមធម៌។
ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងជឿជាក់ថា តាមរយៈផែនការយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការ ឬព្យាបាលបាន ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)