卫生部与克林顿健康倡议组织深化医疗数字化合作
分类医疗政策
事件时间2026-06-01 08:00
地点金边
来源柬埔寨卫生部
发布时间2026/06/01 16:01
详情描述
2026年6月1日,柬埔寨卫生部部长秦拉在金边会见了克林顿健康倡议组织(CHAI)副主席Zachary Katz及其代表团。双方就深化医疗领域合作及推动柬埔寨全民健康覆盖目标进行了深入交流。
克林顿健康倡议组织回顾了过去二十余年与柬埔寨卫生部的合作成果,重点涵盖基础医疗体系建设、非传染性疾病管理、国家疫苗接种计划(包括HPV疫苗推广)、医疗数字化与信息系统开发、医疗物资供应(如医用氧气系统)以及卫生财政可持续性。此外,双方还就全球基金第八轮项目(GC8)的实施与支持工作进行了探讨。
秦拉部长对克林顿健康倡议组织长期以来的支持表示感谢。他指出,柬埔寨卫生部目前正全力推进《2025-2034年卫生战略计划》(HSP4),核心任务包括强化基础医疗服务、提升医疗人力资源水平、完善数字化医疗系统以及确保卫生财政的可持续性。
双方达成共识,将继续在母婴健康、疫苗接种、非传染性疾病防控、数字化信息系统建设及卫生财政可持续性等优先领域深化合作,以提升柬埔寨医疗系统的整体效率,并加速实现全民健康覆盖的目标。
📋 简要摘要 ▸
柬埔寨卫生部部长秦拉会见克林顿健康倡议组织副主席Zachary Katz,双方就深化医疗数字化、基础医疗体系建设及全球基金项目合作达成共识,旨在推动柬埔寨实现全民健康覆盖目标。
📋 完整原文 ▸
**អង្គការ Clinton Health Access Initiative (CHAI) បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព។**
**_________
**
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក **Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI)** ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងជំនួបនេះ លោក Zachary Katz បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាលដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ CHAI ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
គណៈប្រតិភូ CHAI បានលើកឡើងអំពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហការជាមួយ ក្រសួងសុខាភិបាល រួមមាន៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការរួមបញ្ចូលសេវាជំងឺមិនឆ្លង ការគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាតិ និងការពង្រីកការចាក់វ៉ាក់សាំង HPV ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល ការពង្រឹងយន្តការហិរញ្ញប្បទានសុខាភិបាល និងនិរន្តរភាពកម្មវិធីសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសំខាន់ៗ ព្រមទាំងការគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីមូលនិធិសកលជុំទី៨ (Global Fund Grant Cycle 8-GC8)។
ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងបន្តជំរុញការអនុវត្ត **ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4)** ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការពង្រឹងធនធានមនុស្សសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ការធានាហិរញ្ញប្បទានប្រកបដោយចីរភាព និងការឈានទៅសម្រេចបាននូវ **ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)**។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះការបន្តគាំទ្ររបស់អង្គការ CHAI ជាពិសេសលើវិស័យអាទិភាព ដូចជា សុខភាពមាតា ទារក និងកុមារ កម្មវិធីចាក់វ៉ាក់សាំង ការគ្រប់គ្រងជំងឺមិនឆ្លង ការអភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការពង្រឹងនិរន្តរភាពហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពរបស់ក្រសួងសុខាភិបាល និងបរិបទនៃការប្រែប្រួលជំនួយអភិវឌ្ឍន៍សកល។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ CHAI ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)