税务总局新总部大楼正式启用 推动税务行政数字化转型
分类政府动态
事件时间2026-05-21 08:00
地点金边
来源国龙新闻
发布时间2026/05/21 12:05
详情描述
2026年5月21日上午8时,柬埔寨税务总局新总部大楼在金边正式举行启用仪式,柬埔寨首相洪玛奈出席并主持仪式。
随着柬埔寨经济持续增长及税收收入的稳步提升,税务行政部门对基础设施及人力资源提出了更高要求。此次新总部大楼的投入使用,旨在应对日益增长的税务工作量,通过优化办公环境与硬件设施,支持税务征管效率的提升,并为纳税人提供更优质的服务。
该项目是柬埔寨政府数字化转型战略的重要组成部分,旨在推动税务行政向现代化、专业化及智能化方向发展,并对标国际先进标准。新大楼的启用不仅有助于加强公共行政治理能力,还支持了政府构建数字政府的长期目标,同时提升了金边市的城市形象,象征着柬埔寨税务行政体系的进步。
此次建设成果得益于柬埔寨国内的和平与政治稳定。在“五角战略”的框架下,柬埔寨政府正致力于实现长期的社会经济发展目标,并向“2050年愿景”迈进。
📋 简要摘要 ▸
洪玛奈总理出席税务总局新总部大楼启用仪式。该大楼旨在提升税务征管效率,支持政府数字化转型战略,并提供更优质的纳税服务,标志着柬埔寨税务行政向国际标准迈进。
📋 完整原文 ▸
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment), ការធ្វើទំនើបកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការិយាល័យនៃរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យមានលក្ខណៈ ស្ដង់ដារ ដូចប្រទេសអភិវឌ្ឍន៍មួយចំនួន និងគាំទ្រដល់ការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និង ជានិមិត្តរូបនៃ ភាពរីកចម្រើន ជឿនលឿននៃរដ្ឋបាលសារពើពន្ធកម្ពុជា ក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល។
មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច "ចក្ខុវិស័យឆ្នាំ២០៥០"។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ២០២៦
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia@NoKorDragonNews