森速区警方破获盗窃团伙 3名嫌疑人被捕





预警类型治安
严重程度高
地点金边森速区
发布时间2026/09/09 14:02
详情描述
金边森速区近期发生多起入室盗窃案,森速区警方联合金边市警察局重案组展开调查,成功抓获多名涉案嫌疑人。该团伙主要针对出租屋实施作案,通过撬开门锁进入室内,盗走包括Beet及C125型号在内的多辆摩托车。
经警方调查,该团伙成员均有吸毒史。目前,警方已先后抓获4名涉案嫌疑人,分别为17岁的Sok Kimsan、16岁的Sok Kimsieang、26岁的Yao Hak以及44岁的Suon Kimleang。另有2名同伙在逃,警方正在全力追捕。目前,被捕嫌疑人已移交司法程序处理。
针对此类治安风险,居住在出租屋的民众需提高警惕。建议加强住所门锁的防盗性能,尽量安装防盗门或加固锁具。夜间休息或外出时,务必确认门窗锁闭到位。摩托车应停放在有专人看管的区域或加装防盗锁,避免将车辆随意停放在无人看管的公共区域。如发现周边有可疑人员徘徊或发现门锁有被撬痕迹,请及时向当地警方报案。
📋 简要摘要 ▸
森速区警方在金边市警察局协助下,成功抓获3名涉嫌入室盗窃摩托车的嫌疑人。该团伙通过撬锁进入出租屋作案,目前案件已移交司法程序。
📋 完整原文 ▸
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណី លួចមានស្ថានទំងន់ទោស
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ត្រី ប៊ុន សត្សា ស្នការរងទទួលផែនព្រហ្មទណ្ឌ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងជំផ្នែកព្រហ្មទណ្ឌខណ្ឌ បានសហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះក្រុមជនសង្ស័យបានធ្វើសកម្មភាព(ឆ្កឹះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០២គ្រឿងម៉ាកប៊ីត និងម៉ាកសេ១២៥) នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង១៦នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លុះនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ០៣នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យ ១,ឈ្មោះ សុខ គឹមសាន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ(មានសារធាតុញៀន) ។
២,ឈ្មោះ សុខ គឹមសៀង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ(មានសារធាតុញៀន) ។
៣,ឈ្មោះ យ៉ៅ ហាក់ ហៅ ឡេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) ។
ហើយជនសង្ស័យសេសសល់ ០២នាក់ បានរត់គេចខ្លួន។
ដោយឡែកជនរងគ្រោះ ១,ឈ្មោះ ទែត វណ្ណទឹម ភេទប្រុស អាយុ២៤ឆ្នំា ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២,ឈ្មោះ ញឹម ចាន់ដំ ភេទប្រុស អាយុ២១ឆ្នំា ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ដោយជនសង្ស័យ ឈ្មោះ សួន គឹមលាង ហៅ តួ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សីហា សែនសុខ