第三届柬埔寨数字贸易论坛及在线博览会将于9月11日至13日在










类型论坛
时间2026-09-11
地点钻石岛会展中心
票价免费
组织商务部
发布时间2026/09/02 16:23
活动详情
第三届柬埔寨数字贸易论坛及在线博览会将于2026年9月11日至13日在金边钻石岛会展中心举行。本次活动由柬埔寨商务部主办,旨在推动柬埔寨数字贸易发展。
作为论坛的配套活动,商务部近期已启动青年辩论赛预选赛。该辩论赛旨在提升青年对数字贸易的认知,鼓励学生参与社会对话并激发创新思维。参赛院校包括贝尔泰国际大学、金边皇家大学、国立管理大学、柬埔寨数字技术学院、爱喜利达商业学院、金边美国大学、CamEd商学院及柬埔寨科技大学。
辩论赛分为四个环节,每环节限时4分钟,并设有2分钟的讨论准备时间。为确保公平,每位参赛选手仅限参与一个环节,且比赛期间禁止使用手机、笔记本电脑或智能手表等电子设备。评审委员会由来自数字治理、贸易咨询及教育培训领域的专家组成。
本次论坛及博览会面向公众开放,入场免费。
📋 简要摘要 ▸
第三届柬埔寨数字贸易论坛及在线博览会将于9月11日至13日在钻石岛会展中心举行,旨在推动柬埔寨数字贸易发展。
联系方式
Telegram@moc***
网站https://www.moc.gov.kh/
📋 完整原文 ▸
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីបើកកម្មវិធីជជែកដេញដោលយុវជន វគ្គជម្រុះ
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក កម្មវិធីជជែកដេញដោលយុវជន វគ្គជម្រុះ ដែលជាកម្មវិធីអមនៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» (The 3rd Cambodia Digital Trade Forum and Online Expo)។ វេទិកានេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្ស-និស្សិត ដែលបានចូលរួមក្នុងកម្មវិធី ជាពិសេសបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំ គណៈកម្មការផ្តល់ពិន្ទុ សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំកម្មវិធីជជែកដេញដោលយុវជននេះឡើង ព្រមទាំងបានលើកឡើងថា កម្មវិធីជជែកដេញដោលយុវជននេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចសន្ទនាសង្គម ពង្រឹងចំណេះដឹង និងការយល់ដឹងអំពីពាណិជ្ជកម្មឌីជីថល ព្រមទាំងជំរុញការគិតវិភាគ ការបង្ហាញមតិ និងការបំផុសគំនិតថ្មីៗ ដើម្បីចូលរួមកសាងអនាគតឌីជីថលដ៏ឆ្លាតវៃសម្រាប់កម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការប្រកួតត្រូវបានបែងចែកជា ៤ វគ្គ ដោយក្រុមនីមួយៗត្រូវបែងចែកតំណាងចូលរួមតាមវគ្គនីមួយៗ ដើម្បីធានាឱ្យសមាជិកគ្រប់រូបមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ វគ្គទាំង៤ រួមមាន៖ ១.ការបង្ហាញជំហរគាំទ្រ ឬបដិសេធលើប្រធានបទ ២.ការលើកយកមូលហេតុ ឯកសារយោង និងឧទាហរណ៍មកគាំទ្រជំហរ ៣.ការវាយបកចំពោះទឡ្ហីករណ៍របស់ក្រុមម្ខាងទៀត ៤.ការសរុបសេចក្តី និងបញ្ជាក់ជំហរចុងក្រោយ។ វគ្គនីមួយៗមានរយៈពេល ៤ នាទី បន្ទាប់មកមានពេល ២ នាទី សម្រាប់ពិភាក្សា និងរៀបចំគំនិត។ ក្រុមការងារបច្ចេកទេសនឹងជូនដំណឹងអំពីពេលវេលាដែលនៅសល់ចំនួន ២ លើក គឺនៅសល់ ៦០ វិនាទី និង ៣០ វិនាទី ហើយបេក្ខជន-បេក្ខនារីម្នាក់ដែលបានចូលរួមបង្ហាញក្នុងវគ្គណាមួយរួច មិនអាចបន្តនិយាយក្នុងវគ្គបន្ទាប់បានទេ ដើម្បីធានាឱ្យសមាជិកក្រុមទាំងអស់បានចូលរួមយ៉ាងសមធម៌។ ក្នុងពេលប្រកួត អ្នកចូលរួមមិនអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ឬនាឡិកាឆ្លាតវៃ ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនថាគ្រឹះស្ថានសិក្សាដែលបានបញ្ជូននិស្សិតរបស់ខ្លួនចូលរួមប្រកួតក្នុងកម្មវិធីនេះ រួមមាន៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វិទ្យាស្ថានខេមអេដ និងសាកលវិទ្យាល័យខេមតិច។
ដោយឡែកគណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធីនេះ សុទ្ធសឹងតែជាអ្នកជំនាញនិងមានបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្ដែងជាច្រើនឆ្នាំ រួមមាន៖
- លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
- លោក ឈាង ប៉ូឡែន ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាអ្នកជំនាញផ្នែកពាណិជ្ជកម្មឌីជីថល
- លោកស្រី តាន់ គីមតល់ ស្ថាបនិក និងនាយិការប្រតិបត្តិក្រុមហ៊ុន Grow4Growth Training & Development
- លោកស្រី ឡាយ ស៊ីវហួង នាយិការប្រតិបត្តិ DICHI Academy
- លោក គង់ ឌីរ៉ង់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល នៃក្រសួងពាណិជ្ជកម្ម។
ចំពោះការវាយតម្លៃ ក្រុមដែលទទួលបានការគាំទ្រពីគណៈកម្មការយ៉ាងតិច ៣រូប ក្នុងចំណោមគណៈកម្មការទាំង ៥រូប នឹងទទួលបានសិទ្ធិបន្តទៅវគ្គបន្ទាប់ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ និងការដាក់ពិន្ទុដែលបានកំណត់។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរដល់ក្រុមយុវជនទាំងអស់ ឱ្យទទួលបានជោគជ័យ និងបង្ហាញសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងស្មារតីសហការយ៉ាងល្អប្រសើរ ក្នុងការជជែកដេញដោលស្តីពីប្រធានបទពាណិជ្ជកម្មឌីជីថល៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))