西港政府推广3Rs垃圾处理原则 提升城市环境质量

分类环保
事件时间2026-08-20
地点西港
来源西港省政府
发布时间2026/08/21 13:05
详情描述
2026年8月20日,西哈努克省副省长隆迪蒙率领代表团前往奥塔塞克(Ou Ta Sek)垃圾填埋场进行实地考察。此次视察旨在评估垃圾填埋场的现状,并对垃圾、固体废物及塑料废弃物的管理工作进行技术标准核查与改进指导。
此次行动是落实第113号关于城镇垃圾与固体废物管理法令及相关政策的具体举措,旨在提升城镇环境管理水平,促进城市的可持续发展与卫生状况改善。
在视察期间,西哈努克省政府与国际企业MIZUDA Group举行会谈,探讨将垃圾转化为电能的开发项目,以应对日益增长的日常废弃物处理需求。
西哈努克省政府呼吁当地民众及商户积极配合,共同执行3Rs原则,即减少(Reduce)、再利用(Reuse)和回收(Recycle),以提升城市环境的清洁度与舒适度。
📋 简要摘要 ▸
西港副省长隆迪蒙视察垃圾填埋场,呼吁民众及商户执行3Rs原则,以改善城市卫生与环境。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលការណ៍ 3Rs ដើម្បីទីក្រុងស្អាត និងមានផាសុកភាព
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ ចុះអង្កេត និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីលានទុកដាក់សំរាមអូរតាសេក។
ការអញ្ជើញចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពទូទៅ ផ្តល់យោបល់កែលម្អ និងតាមដានវឌ្ឍនភាពនៃការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ឱ្យស្របតាមស្តង់ដារបច្ចេកទេស។
សកម្មភាពនេះ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមស្មារតីនៃ អនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលបានកំណត់គោលដៅក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម ការអភិវឌ្ឍទីប្រជុំជនប្រកបដោយសោភណភាព ចីរភាព និងសុខុមាលភាព។
ទន្ទឹមនឹងការចុះពិនិត្យនេះ រដ្ឋបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបនឹងកំណើនកាកសំណល់ប្រចាំថ្ងៃ ជាក់ស្តែងក្នុងថ្ងៃដដែលនេះ រដ្ឋបាលខេត្តក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនអន្តរជាតិ (MIZUDA Group) លើគម្រោងអភិវឌ្ឍន៍ការកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនីផងដែរ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលការណ៍ 3Rs (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ដើម្បីទីក្រុងយើងកាន់តែមានភាពស្អាត និងមានផាសុកភាព។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
作者: TVK Sothun
分类: ព័ត៌មានជាតិ