商务部推进腰果政策评估 强化数据采集与行业竞争力








分类农业政策
事件时间2026-04-29
地点金边
来源柬埔寨商务部
发布时间2026/04/30 11:14
详情描述
2026年4月29日上午,柬埔寨商务部在金边举办了关于“2022-2027年国家腰果政策监测与评估方法”的研讨会。此次会议由商务部国务秘书兼国家腰果政策监测与评估跨部门委员会常务副主席拉拉主持,欧盟驻柬埔寨代表、跨部门委员会成员及秘书处代表出席。会议获得欧盟-德国CAPSAFE项目的支持与合作。
研讨会旨在提升政策执行的监测与评估水平,重点在于规范数据采集、录入及质量控制流程。通过明确数据收集方法与评估指标,确保政策执行过程中的准确性与透明度。会议为各相关方提供了交流平台,以便共同探讨政策实施中面临的挑战,并寻求解决方案,从而提升腰果产业的竞争力与可持续发展能力。
拉拉在致辞中强调,监测与评估是衡量国家腰果政策执行成果的关键,要求各相关部委、地方行政部门、私营部门及发展伙伴加强协作。他指出,与会者需深入学习专家提供的专业指导,掌握科学的数据处理方法,为政策的高效实施提供数据支撑。
国家腰果政策(2022-2027年)已于2025年完成中期评估,此次研讨会旨在进一步强化执行力度,为2027年的最终评估工作做好准备。
📋 简要摘要 ▸
商务部近日举办腰果政策执行评估研讨会,重点讨论2022-2027年国家腰果政策的监测与评估方法。会议旨在通过规范数据采集与质量控制,提升政策执行效率,并为2027年最终评估做准备。
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាស្តីពី “វិធីសាស្ត្រតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) ដោយទទួលបានការគាំទ្រ និងសហការជាមួយគម្រោង EU-German CAPSAFE និងមានការចូលរួមពីតំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ គ.ត.គ.ស. និងសមាជិក សមាជិកាលេខាធិការដ្ឋាននៃ គ.ត.គ.ស. ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីវិធីសាស្ត្រនៃការប្រមូល បញ្ចូល និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ រួមទាំងនីតិវិធីពិនិត្យគុណភាពទិន្នន័យ និងមានទឡ្ហីករណ៍វាយតម្លៃគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយជាតិនេះឱ្យទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។
ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការតាមដាន និងវាយតម្លៃ ការវាស់វែងលទ្ធផលនៃការអនុវត្តគោលនយោបាយជាតិស្វាយចន្ទី ក៏ដូចជាការកំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប និងបានស្នើសុំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍រួមគ្នាលើកកម្ពស់វិស័យស្វាយចន្ទីឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធនាពេលកន្លងមក និងលើកទឹកចិត្តឱ្យបន្តកិច្ចសហការនេះឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ជាពិសេស បានជំរុញឱ្យអង្គសិក្ខាសាលា បន្តយកចិត្តទុកដាក់ចំពោះបទបង្ហាញរបស់ជំនាញការ និងការណែនាំពីវិធីសាស្ត្រនៃការប្រមូល បញ្ចូល និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ រួមទាំងនីតិវិធីពិនិត្យគុណភាពទិន្នន័យ និងមានទឡ្ហីករណ៍វាយតម្លៃ ដើម្បីយកទៅប្រើប្រាស់ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឱ្យកាន់តែមានប្រសិទ្ធិភាព និងសុក្រឹត្យភាព។
សូមបញ្ជាក់ជូនថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០២៥ កន្លងទៅ និងត្រូវធ្វើការវាយតម្លៃចុងអាណត្តិនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))