柬埔寨卫生部官员视察西哈努克省转诊医院






分类政务新闻
事件时间2026年4月8日
地点西哈努克省
来源柬埔寨卫生部
发布时间2026/04/12 09:40
详情描述
卫生部国务秘书Ngov Kang率队视察西哈努克省转诊医院,旨在评估医疗服务质量、急诊能力及医院环境卫生,并指导提升患者就医体验。
📋 完整原文 ▸
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
——
ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារ ចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជុំទី១ ឆ្នាំ២០២៦។
ការចុះអភិបាលនេះ មានគោលបំណងជួយគាំទ្រលើផែនការសម្មភាព របស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់បុគ្គលិក និងការបម្រើសេវា លំហូរជំងឺនៅ កន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យតាមផ្នែកពាក់ព័ន្ធ ខិតខំបង្កើនសមត្ថភាព និងគុណភាព ក្នុងការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងដំណើរបេសកម្មនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)