柬埔寨在桔井省放生15只濒危蛙头鳖

柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
柬埔寨在桔井省放生15只濒危蛙头鳖
1/10
分类生态保护
事件时间2026年4月22日
地点柬埔寨桔井省三波县
来源柬埔寨通讯社
发布时间2026/04/23 16:25

详情描述

2026年4月22日,柬埔寨农业、林业和渔业部副国务秘书恩拉查娜(Im Rachna)率领渔业保护工作组及相关官员,前往桔井省三波县奔扎乡欧克桑村,将15只濒危蛙头鳖放归自然水域,并实地检查了当地的蛙头鳖巢穴保护情况。 此次活动参与人员包括渔业保护局局长乌维波(Ouk Vibol)、渔业保护局副局长派索马尼(Pai Somany)与因胡(In Hul)、桔井省农业、林业和渔业局副局长显金(Sieng Kin)、桔井省渔业行政区负责人莫蓬勒(Mok Ponlok)、野生动物保护协会(WCS)代表内维波(Net Vibol),以及当地社区代表。 蛙头鳖(学名:Pelochlys Cantorii)已被国际自然保护联盟(IUCN)列为极度濒危物种,也是柬埔寨重点保护的渔业资源。目前,该物种在全球多数栖息地已消失,湄公河沿岸的桔井省和上丁省是其目前全球仅存的重要栖息地。 据统计,2026年当地已成功发现并保护了14个蛙头鳖巢穴,共孵化出95只幼鳖。此外,另有1只成年蛙头鳖被救助,目前正在国公省爬行动物保护中心接受护理与监测。相关部门表示,将继续通过加强法律执行、巢穴保护、公众教育以及改善社区生计等措施,持续推进该物种的保护工作。
📋 简要摘要 ▸
2026年4月22日,柬埔寨农业部官员与相关机构在桔井省三波县放生了15只濒危蛙头鳖,并检查了巢穴保护情况。蛙头鳖是全球极度濒危物种,湄公河区域是其目前仅存的重要栖息地。今年已成功保护14个巢穴并孵化95只幼鳖,旨在通过法律执行与社区合作加强物种保护。
📋 完整原文 ▸
សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វជិតផុតពូជ ចំនួន​១៥ក្បាល​ ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ នៃខេត្តក្រចេះ (AKP) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ លែង​កន្ធាយ​ក្បាលកង្កែប ចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំង​សំបុក​កន្ធាយ ពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិ​អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ ដំណើរបេសកកម្មមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរ​ភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។ នាឱកាសជំនួបជាមួយសហគមន៍ លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវ​ការផ្តាំផ្ញើសួរសុខទុក្ខនិងអរគុណ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់​សមាជិកសហគមន៍ដែលបានបំពេញភារកិច្ចអភិរក្សទីជម្រកសត្វកម្រតាម​ដង​ទន្លេមេគង្គ។ លោកជំទាវបានសម្តែងនូវការថ្លែងអំណរគុណផងដែរ ដល់​នាយក​​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ​និង​ស្ទឹងត្រែង រួមនឹងសហគមន៍ ក្នុងបេសកកម្មអភិរក្ស​សត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារនដែលមានដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោង​លើក​​ស្ទួយ​ជីវភាព​ប្រជាសហគមន៍។ សូមជម្រាបជូនថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជាតាម ដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។ នៅក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយ​ក្បាល​កង្កែបចំនួន ១៤សំបុក ត្រូវ​បាន​​រកឃើញ និង​ការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន៩៥ក្បាល ត្រូវបានញ៉ាស់ដោយ​ជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែបចំនួន០១ ត្រូវបានជួយ​សង្គ្រោះ​​និងបាននាំយកទៅថែទាំ និងតាមដាននៅមជ្ឈ​មណ្ឌលអភិរក្ស​សត្វល្មូនខេត្តកោះកុង៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia