柬埔寨政府启动贫困家庭现金补贴 应对能源价格上涨

柬埔寨政府启动贫困家庭现金补贴 应对能源价格上涨
分类民生
事件时间2026-09-25
地点金边
来源柬埔寨通讯社
发布时间2026/10/02 09:21

详情描述

据柬埔寨通讯社(AKP)报道,为缓解能源价格上涨对贫困及易受影响家庭带来的生活压力,柬埔寨政府于2026年9月25日正式启动现金补贴计划。该计划由柬埔寨总理洪玛奈推动,旨在应对全球贸易体制变化、地缘政治紧张局势及能源价格波动等外部因素对国内民生的影响。 此次补贴对象为持有有效贫困证(Equity Card)及易受风险家庭证的群体,全国范围内约有460万人受益。补贴金额根据居住区域划分:居住在金边市的家庭,每户发放6万瑞尔,每名家庭成员额外补贴5000瑞尔;居住在金边以外城镇的家庭,每户发放4.8万瑞尔,每名成员额外补贴5000瑞尔;居住在农村地区的家庭,每户发放4万瑞尔,每名成员额外补贴5000瑞尔。 该补贴计划将在2026年内分4次发放。首轮发放已于9月25日进行,后续三轮发放时间分别为10月16日、11月16日及12月16日。此项现金援助是在原有社会福利基础上的额外补充。
📋 简要摘要 ▸
柬埔寨政府宣布向贫困及易受影响家庭发放现金补贴,旨在缓解能源价格上涨带来的生活压力。该计划已于2026年9月25日正式启动,由洪玛奈总理亲自推动。
📋 完整原文 ▸
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ (AKP) ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់​ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់​ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។   ពហុវិបត្តិកើតមានឡើងជាបន្តបន្ទាប់ ដែលកម្ពុជា បាន និងកំពុងជួបប្រទះរួមមាន​ការផ្លាស់ប្តូររបប​ពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ, សង្រ្គាមឈ្លានពាន និងការរំលោភ​​បំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា,សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិសកលផ្សេងៗមួយចំនួនទៀត។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ជាសាច់ប្រាក់បន្ថែមលើអត្ថប្រយោជន៍នានាដែលគ្រួសារមានបណ្ណសមធម៌ និង​គ្រួសារងាយរងហានិភ័យ កំពុងតែទទួលបានពីរាជរដ្ឋាភិបាលស្រាប់ ដោយក្នុងមួយគ្រួសារនឹងទទួលបាន​ប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល និងសមាជិកគ្រួសារម្នាក់ៗ ៥ ពាន់រៀល បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, ​អ្នក​រស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន៨ពាន់រៀល និងសមាជិក​ម្នាក់ៗ​ ៥ពាន់រៀលបន្ថែម, និងគ្រួសារនៅទីជនបទនឹងទទួលបាន ៤ម៉ឺនរៀលក្នុងមួយគ្រួសារ និង​សមាជិកម្នាក់ៗ ៥ ពាន់រៀលបន្ថែម។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឡើងចំនួន ៤ លើក ក្នុងឆ្នាំ២០២៦ ក្នុងអំឡុងនៃការឡើងតម្លៃនៃប្រេង និងឧស្ម័នឥន្ទនៈ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។   កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៦ សែននាក់ នៅទូទាំងប្រទេស។   សូមរម្លឹកជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia