西港破获900公斤毒品大案 贡布省副局长涉案被捕






分类治安
事件时间2026-11-22
地点西港
来源CN123
发布时间2026/11/22 20:26
详情描述
2026年11月22日,西哈努克省初级法院正式对一起大规模毒品走私案的7名嫌疑人下达羁押令。该案由西哈努克省宪兵队主导,联合多地执法力量破获,现场查获毒品氯胺酮(KETAMINE)共计874公斤。
涉案的7名嫌疑人包括3名老挝籍男子(SONE YASAOON、SISOU PHANH KHAMDY、PHAVONGN GAMSANTIXAY)以及4名柬埔寨籍男子。其中,贡布省警察局副局长胡亚(HOU YAI)被指控为该犯罪团伙的头目,其子胡占威奇卡(HOU CHANVICHIKA)亦在被捕名单中。其余涉案人员为泰杜(THEN TOUCH)和金森南(KIM SAMNANG)。
根据检方指控,该团伙在2026年9月至11月16日期间,在西哈努克省斯马奇登村及贡布省安东克迈分区等地,从事非法持有、运输及贩卖毒品活动。检方目前已对7人提起多项指控,包括非法持有武器、洗钱及毒品相关罪行,并已扣押涉嫌与洗钱犯罪有关的资产。
此次行动由柬埔寨国家宪兵司令部及西哈努克省政府指挥,执法范围横跨西哈努克、贡布、实居及茶胶等多省。目前,案件仍处于深挖调查阶段,执法部门正针对毒品来源及潜在的关联网络进行进一步追查。
📋 简要摘要 ▸
西港宪兵队联合多地执法力量,成功破获一起大规模毒品走私案,抓获7名犯罪嫌疑人,其中包括贡布省警察局副局长胡亚。现场查获毒品近900公斤,目前嫌疑人已被法院羁押,案件正在进一步深挖调查中。
📋 完整原文 ▸
ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៧នាក់ ដែលកម្លាំងអាវុធហត្ថខេត្តព្រះសីហនុសហការបង្ក្រាប ជាមួយថ្នាំញៀនជិត៩០០គីឡូក្រាម ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ, ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត ជាមេក្លោង
(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានសហការបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយចាប់ជនល្មើស៧នាក់ ក្នុងនោះមានស្នងការរងនគរបាលខេត្តកំពតឈ្មោះ ហួ យ៉ៃ ដែលជាមេក្លោង ព្រមទាំងដកហូតថ្នាំញៀនជិត៩០០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។
សម្រាប់ក្រុមជនល្មើសចំនួន៧នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ការសមគំនិត, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ ដែលប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីអំឡុងខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនត្រូវចោទទាំង៧នាក់នេះ ដាក់ពន្ធនាគារ ដើម្បីរង់ចាំបន្តនីតីទៀត។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាខេត្ត។
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត និងសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា បទល្មើសជួញដូរគ្រឿងញៀនដ៏ធំនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ ពីកម្លាំងការិយាល័យស្រាវជ្រាវចារកិច្ចមូលដ្ឋានសមុទ្ររាម និងតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត រហូតឈានទៅឃាត់ខ្លួនបានជនល្មើសជាបន្តបន្ទាប់ចំនួន៧នាក់។
ជនល្មើសទាំង៧នាក់ ដែលមានជនជាតិឡាវចំនួន៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ SONE YASAOON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ
ទី២៖ ឈ្មោះ SISOU PHANH KHAMDY អាយុ២៣ឆ្នាំ ជនជាតិឡាវ
ទី៣៖ ឈ្មោះ PHAVONGN GAMSANTIXAY ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ
ទី៤៖ ឈ្មោះ ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ (ស្នងការរងនគរបាលខេត្តកំពត)
ទី៥៖ ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ
ទី៦៖ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ
ទី៧៖ ឈ្មោះ ហួ ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ (កូនប្រុសឈ្មោះ ហួ យ៉ៃ)។
តំណាងអយ្យការអមសាលាដំបូងខេត្ត ក៏បានសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថា ជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសឬផលនៃបទល្មើសសម្អាតប្រាក់។
កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញមានវត្ថុតាងជាសារធាតុញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់សរុប៨៧៤គីឡូក្រាម និងសម្ភារផ្សេងៗទៀត រួមមាន៖ អាវុធខ្លី១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួនដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ។
យ៉ាងណាក៏ដោយ សម្រាប់បទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ដែលនាំចូលពីឡាវខាងលើនេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថជំនាញលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងអាវុធហត្ថតាកែវ រូមទាំងខេត្តពាក់ព័ន្ធផ្សេងទៀត កំពុងធ្វើការស្រាវជ្រាវបន្តទៀតយ៉ាងក្តៅគគុក៕