柬埔寨卫生部赴华参展 推动中柬医疗与传统药物合作

分类医疗
事件时间2026-11-20 00:00
地点中国西安
来源柬埔寨卫生部
发布时间2026/11/23 17:50

详情描述

2026年11月20日至22日,柬埔寨卫生部副国务秘书莫提维率领代表团赴中国西安,参加第7届国际采购博览会。随行人员包括卫生部顾问及柬中友谊医院(普雷科索医院)代表。此次参展旨在深化中柬在医疗卫生、传统药物研究及医药技术领域的合作。 在博览会期间,柬方代表团重点介绍了柬中友谊医院内设的柬中传统医学中心,并提出四项合作优先方向:一是加强两国医护人员的培训与经验交流;二是利用基里隆地区的药用植物资源,开展传统药物科研及药用植物保护;三是探索医药原材料、传统药物及医疗器械的贸易与投资机会,并强调产品需符合质量监管与注册法规;四是建立医院、高校及科研机构间的长期伙伴关系。 11月22日,代表团赴陕西铜川及西安进行实地考察,参观了当地的传统药物生产基地、热疗设备研发机构以及孙思邈医院等医疗单位,重点调研了传统医学在临床治疗中的应用及科研转化模式。 对于在柬从事医疗器械、医药贸易或相关科研工作的企业及机构,可关注柬埔寨卫生部后续发布的关于传统药物注册及质量监管的政策动态。若有意参与中柬医疗合作项目,建议密切关注柬中友谊医院及相关卫生部门发布的合作需求,并确保相关产品或技术符合柬埔寨现行的医疗准入标准。
📋 简要摘要 ▸
柬埔寨卫生部代表团于11月20日至22日赴中国西安参加第7届国际采购博览会,旨在加强两国在医疗卫生及传统药物研究领域的合作,并与中方探讨医药技术交流。
📋 完整原文 ▸
ពិព័រណ៍លទ្ធកម្មអន្តរជាតិ លើកទី៧ នៅស៊ីអាន បើកឱកាសឱ្យកម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ និងការស្រាវជ្រាវឱសថបុរាណ។ —— សាធារណរដ្ឋប្រជាមានិតចិន៖ ពីថ្ងៃទី២០ ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូចូលរួម «ពិព័រណ៍លទ្ធកម្មអន្តរជាតិភាគខាងលិចប្រទេសចិន លើកទី៧» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិស៊ីអាន។ គណៈប្រតិភូអមដំណើរ ទៅចូលរួមមានឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត សោភាន់ សហជាតិ នាយករងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ពិព័រណ៍នេះរៀបចំដោយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន សាខាខេត្តសានស៊ី ក្រោមប្រធានបទ «ឱសថសានស៊ីតភ្ជាប់ផ្លូវសូត្រ វេជ្ជសាស្ត្របុរាណចិនលើកកម្ពស់សុខភាព»។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងមកពីប្រទេស និងតំបន់ចំនួន ២០ រួមមានតំណាងសាកលវិទ្យាល័យ មន្ទីរពេទ្យ ស្ថាប័នស្រាវជ្រាវ និងសហគ្រាស។ កម្មវិធីរួមមានការទស្សនាស្តង់ពិព័រណ៍ និងជំនួបពិភាក្សា ដើម្បីស្វែងរកដៃគូសហការ។ ក្នុងសុន្ទរកថានាពិធីបើក នៅថ្ងៃទី២០ ខែវិច្ឆិកា ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានរំលេចកិច្ចសហប្រតិបត្តិការសុខាភិបាលកម្ពុជា-ចិន លើការអភិវឌ្ឍមន្ទីរពេទ្យ ការបណ្តុះបណ្តាលអ្នកជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍។ ឯកឧត្តមសាស្ត្រាចារ្យក៏បានលើកឡើងពីមជ្ឈមណ្ឌលវេជ្ជសាស្ត្របុរាណចិន-កម្ពុជា នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមូលដ្ឋានសម្រាប់បន្តកិច្ចសហប្រតិបត្តិការលើការថែទាំអ្នកជំងឺ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ។ ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងពីអាទិភាពចំនួនបួនសម្រាប់កិច្ចសហប្រតិបត្តិការបន្ត៖ ១. ជំរុញការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិកសុខាភិបាលកម្ពុជា និងចិន។ ២. ជំរុញការស្រាវជ្រាវរួម និងការអភិរក្សរុក្ខជាតិឱសថខ្មែរ ព្រមទាំងសិក្សាលទ្ធភាពបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របុរាណខ្មែរនៅគិរីរម្យ ដោយផ្អែកលើសួនរុក្ខជាតិឱសថ ដែលមានស្រាប់ និងស្រាវជ្រាវចំណេះដឹងរបស់សហគមន៍មូលដ្ឋាន ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ ៣. ស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគលើវត្ថុធាតុដើមឱសថ ផលិតផលឱសថបុរាណ និងបរិក្ខារពេទ្យ ដោយយកចិត្តទុកដាក់លើការចុះបញ្ជី ការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងការតាមដានប្រភពផលិតផល ស្របតាមបទប្បញ្ញត្តិជាធរមាន។ ៤. ពង្រឹងភាពជាដៃគូរវាងមន្ទីរពេទ្យ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល អនុវត្តគម្រោងស្រាវជ្រាវរួម និងផ្លាស់ប្តូរបច្ចេកទេស។ ឆ្លៀតក្នុងឱកាសនេះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូបានបន្តធ្វើទស្សនកិច្ចសិក្សា នៅទីក្រុងថុងឈួន (Tongchuan) ខេត្តសានស៊ី ទស្សនាកន្លែងផលិតឱសថបុរាណ និងឧបករណ៍សម្រាប់ការព្យាបាលដោយកម្ដៅ ព្រមទាំងស្វែងយល់ពីសេវាព្យាបាល និងការបណ្តុះបណ្តាលគ្លីនិកនៅមន្ទីរពេទ្យ Sun Simiao។ នារសៀលថ្ងៃដដែល គណៈប្រតិភូបានបន្តទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរពេទ្យឯកទេសជំងឺខួរក្បាលតាមវេជ្ជសាស្ត្របុរាណចិន នៅទីក្រុងស៊ីអាន។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រើភស្តុតាងវិទ្យាសាស្ត្រដើម្បីវាយតម្លៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថបុរាណ និងគាំទ្រការប្រើប្រាស់វេជ្ជសាស្ត្របុរាណ និងវេជ្ជសាស្ត្រទំនើប ឱ្យសមស្របតាមស្ថានភាពអ្នកជំងឺ។ ឯកឧត្តមសាស្ត្រាចារ្យក៏បានអញ្ជើញស្ថាប័ន និងសហគ្រាសចិនដែលមានចំណាប់អារម្មណ៍ ឱ្យបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជា ដើម្បីកំណត់សកម្មភាពសហការជាក់ស្តែង សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)