柬埔寨反诈委主席会见埃及大使 通报电诈清剿进展

柬埔寨反诈委主席会见埃及大使 通报电诈清剿进展
柬埔寨反诈委主席会见埃及大使 通报电诈清剿进展
柬埔寨反诈委主席会见埃及大使 通报电诈清剿进展
柬埔寨反诈委主席会见埃及大使 通报电诈清剿进展
柬埔寨反诈委主席会见埃及大使 通报电诈清剿进展
1/5
分类反诈执法
地点金边
来源柬埔寨通讯社
发布时间2026/11/17 18:16

详情描述

7月17日上午,柬埔寨国务部长、打击网络犯罪委员会(គ.ប.ឆ.ប)秘书处主席蔡西纳里在金边会见埃及驻柬大使哈拉·优素福·艾哈迈德·拉加卜,向对方通报柬埔寨政府清剿技术诈骗犯罪的承诺、持续投入与阶段性成果,双方就跨国电诈治理和执法协作交换意见。 会见中,蔡西纳里重点提到柬埔寨此前举办的反诈国际会议及会上通过的《金边宣言》。该宣言包含11点承诺,被柬方作为同其他国家合作打击、切断电诈链条的基础文件。他同时分享了近期清剿诈骗窝点、打击犯罪团伙的行动经验和成果。 蔡西纳里表示,清剿行动不会因大型窝点被扫平而停止。即便犯罪团伙化整为零、分散成小团伙,柬埔寨仍将依照现行法律,对头目、同谋、直接实施者以及提供场所和条件者严格走程序追责,目标是消除并防止此类犯罪再度出现。他称柬埔寨欢迎在双边和多边层面与相关方开展合作。 埃及大使对柬方行动成果予以认可,并指出这类跨国犯罪有组织、结构复杂,需要相关国家之间密切而有效的配合。她表示埃及政府支持柬埔寨执法部门此前的清剿行动,埃方准备向柬方提供支持,并继续推动双方在这一议题上的合作,重点包括信息共享和提升民众防范认知。双方还讨论了推动两国执法机构建立对接、共同预防和打击电诈的具体机会。 对在柬经营者和务工人员来说,这次会见透露的信号是追责范围正从“窝点”延伸到外围:除头目和直接实施者外,提供场地、资金、账户等条件的一方同样被列入依法处理范围。从事物业租赁、代办证照、支付结算等业务的人员,应核实承租方与客户的实际用途,保留合同和往来凭证,避免名下物业、账户被卷入诈骗链条。此次会见未公布具体案件、涉案人数或后续行动时间表。
📋 简要摘要 ▸
柬埔寨打击网络犯罪委员会(គ.ប.ឆ.ប)秘书长蔡西纳里在金边会见埃及驻柬大使哈拉·优素福·艾哈迈德·拉加卜,向对方介绍柬埔寨政府在清剿技术诈骗犯罪方面的承诺、持续努力与阶段性成果,双方并就跨国电诈治理与执法协作交换意见。
📋 完整原文 ▸
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ជម្រាបជូនលោកជំទាវអេហ្ស៊ីប អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទទួលបានលទ្ធផលជាបន្តបន្ទាប់ (ភ្នំពេញ) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើង និងជម្រាបជូនលោកជំទាវអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលជាបន្តបន្ទាប់ ក៏ដូចជាការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទទួលបានជោគជ័យ ជាពិសេសការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលមានខ្លឹមសារប្តេជ្ញាចិត្ត ១១ចំណុច សម្រាប់ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ច្រវ៉ាក់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកពីបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជន ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ទោះបីទីតាំងធំៗត្រូវបានបោសសម្អាត ហើយក្រុមឧក្រិដ្ឋជនបានបំបែកជាក្រុមតូចៗក្តី ក៏កម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិត តាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងកម្រិតទ្វេទ្វេភាគី និងពហុភាគី ដោយភាពស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្តទៅវិញទៅមក ជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា នេះ។ ជាកិច្ចឆ្លើយតប លោកជំទាវ Hala Youssef Ahmed Ragab បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងអេហ្ស៊ីប និងបានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានអង្គការចាត់តាំង និងមានលក្ខណៈស្មុគ្រស្មាញ ដែលត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ។ លោកជំទាវ ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលអេហ្ស៊ីបគាំទ្រចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់សមត្ថកិច្ចកម្ពុជាក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ហើយភាគីអេហ្ស៊ីបត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ព្រមទាំងបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេសក្នុងការចែករំលែកព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ បន្ថែមទៀត។ មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា ពិគ្រោះយោបល់គ្នាក្នុងការស្វែងរកកាលានុវត្តភាពក្នុងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia