商务部部长慰问军队 赠送节日慰问品








分类政务
事件时间2026-10-04
地点磅湛
来源柬埔寨商务部
发布时间2026/10/04 13:23
详情描述
2026年10月4日上午,柬埔寨商务部部长占妮莫前往磅湛省,对陆军炮兵司令部进行慰问,并向当地官兵赠送节日慰问品,以庆祝即将到来的柬埔寨传统亡人节。
陆军副司令兼炮兵司令部司令波索卡及多位军方领导出席接待。占妮莫部长在活动中表示,自2014年起,商务部作为该司令部的结对单位,持续通过援建基础设施及提供日常物资等方式,支持部队建设并改善官兵生活条件。
此次慰问活动中,商务部代表团向陆军炮兵司令部捐赠了资金、食品及各类生活必需品,旨在满足部队日常需求,并借此机会加强双方的联谊与合作。
📋 简要摘要 ▸
商务部部长占妮莫于10月4日慰问陆军炮兵司令部官兵,并赠送节日慰问品,以庆祝即将到来的亡人节。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
...
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងថ្នាក់ដឹកនាំ និងយោធិនជាច្រើនរូប។
ក្នុងស្មារតី «សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខ» លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់បញ្ជាការដ្ឋានកាំភ្លើងធំជាបន្តបន្ទាប់ តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាប្រចាំ។ ការគាំទ្រទាំងនេះមានគោលបំណងឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនវីរកងទ័ព។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាជូនបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីរួមចំណែកបំពេញតម្រូវការប្រចាំថ្ងៃ និងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអង្គភាពសម្ព័ន្ធមេត្រីទាំងពីរ។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))