新加坡军官加入东盟观察员小组 赴暹粒开展监督工作




分类国防
事件时间2026-10-09
地点暹粒
来源柬埔寨国防部
发布时间2026/10/10 14:43
详情描述
2026年10月9日下午3时10分,柬埔寨联络小组在暹粒吴哥国际机场迎接了两名新加坡轮换军官,分别是加勒特·丘(GARRETT CHEW)少校和苏文辉(SOH BOON HUI)一级准尉。
这两名军官将加入由菲律宾领导的东盟观察员小组(AOT),在柬埔寨开展工作。该小组的主要任务是对柬埔寨与泰国边境的局势进行实地观察、核查及报告,以确保柬泰双方达成的停火协议及相关联合声明中的各项措施得到有效执行。
柬埔寨国防部表示,柬方支持东盟观察员小组履行职责,通过核查与监督工作,确保停火协议及双方共识得到全面落实,以提升透明度与互信。柬埔寨政府及国防部重申,将严格遵守2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明、2025年10月26日柬泰和平协议联合声明及其他相关协议,致力于维护边境地区的和平与稳定。
📋 简要摘要 ▸
柬埔寨国防部发言人证实,两名新加坡军官已抵达暹粒吴哥国际机场,正式加入由菲律宾领导的东盟观察员小组(AOT)。该小组将负责对柬埔寨相关事务进行实地观察、核查及报告。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:១០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបុរីដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូបគឺ (វរសេនីយ៍ត្រី GARRETT CHEW និង ព្រិន្ទបាលឯក SOH BOON HUI) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
Press Release
Unofficial Translation
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of national and international media outlets as follows:
On October 09, 2026, at 3:10 p.m., at Siem Reap Angkor International Airport, the Cambodian Liaison Group (CLG) warmly welcomed two rotating Singaporean military officers—Major GARRETT CHEW and First Warrant Officer SOH BOON HUI—to join the ASEAN Observer Team (AOT) in the Kingdom of Cambodia. The AOT, led by the Philippines, is tasked with observing, verifying, and reporting on the situation along the Cambodia–Thailand border following the ceasefire's entry into force, and ensuring the effective implementation of all measures set out in the Joint Statement.
Cambodia consistently provides full support to the ASEAN Observer Team (AOT) and places great importance on the indispensable need to strengthen the AOT’s role and mandate to verify and ensure the full and effective implementation of the ceasefire and other measures agreed upon between Cambodia and Thailand, to promote transparency, accountability, and mutual trust. Cambodia also continues to welcome friendly nations wishing to provide further assistance in this effort.
The Royal Government and the Ministry of National Defence of Cambodia reaffirm their firm and sincere commitment, with a strong sense of responsibility, to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia-Thailand General Border Committee (GBC) dated December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand dated October 26, 2025, and other relevant agreements, to achieve swift restoration of normalcy, and secure lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Saturday, October 10, 2026
______
🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/)
🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence)
🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055)
🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh)
🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm)
🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)