布拉索昆在北京会晤王毅 出席第11届澜湄外长会
分类外交
事件时间2026-11-04
地点北京
来源柬埔寨外交国际合作部
发布时间2026/11/04 16:46
详情描述
11月4日下午,柬埔寨副首相兼外交与国际合作大臣布拉索昆在北京出席第11届澜湄合作外长会期间,与中国外长王毅举行双边会谈。布拉索昆感谢中方对柬埔寨国王西哈莫尼及太后西哈努克的热情接待,双方并就地区局势交换意见,强调持久和平须以国际法为基础,边界不得以武力或既成事实方式改变。
📋 完整原文 ▸
នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
ទោះបីជាមានជំនួបជាញឹកញាប់យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗបានរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានបន្តគាំទ្រក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ។
On the afternoon of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency WANG Yi, Minister of Foreign Affairs of the People’s Republic of China, in Beijing, China.
His Excellency Deputy Prime Minister expressed deepest appreciation to the Government of China for the warmest hospitality extended to His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of Cambodia and Her Majesty NORODOM Monineath Sihanouk, the Queen-Mother during their medical check-ups in China.
Despite their frequent interactions, both Foreign Ministers exchanged warm wishes and noted with satisfaction that each encounter continues to consolidate and elevate the enduring bilateral ties between the two nations.
Deputy Prime Minister PRAK Sokhonn also thanked China for its continued support in facilitating peaceful dialogue, emphasizing that lasting peace must rest firmly on international law and that international borders must not be changed by force or through fait accompli.