特朗普承认中期选举结果 共和党失利

分类国际
事件时间2026-11-04
地点美国
来源柬埔寨国家电视台
发布时间2026/11/04 13:43
详情描述
美国第47任总统特朗普11月4日接受福克斯新闻电话采访时表示,承认本次中期选举结果,并祝贺民主党。他称民主党为这一结果争取了11年。报道指多数选民在民调中将高物价归咎于现政府,并希望国会对总统施加更多制衡。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: លោក Donald Trump ប្រាប់ Fox News តាមទូរស័ព្ទថា «លោកទទួលស្គាល់លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិ! ហើយនេះជាអ្វីដែលបក្សប្រជាធិបតេយ្យស្វែងរករយៈពេល១១ឆ្នាំមកហើយ »
លោកប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ Donald Trump បានបញ្ជាក់នៅថ្ងៃពុធនេះទៅលើលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយអបអរសាទរដល់បក្សប្រជាធិបតេយ្យប្រាកដមែន។ ថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងសារព័ត៌មាន Fox News លោក Trump បាននិយាយបញ្ជាក់ថា “ពួកគេ(សំដៅបក្សប្រជាធិបតេយ្យបានស្វែងរកលទ្ធផលនេះអស់រយៈពេល១១ឆ្នាំមកហើយ ដោយលោកបញ្ជាក់ថា លោកពិតជាទទួលស្គាល់នូវលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនេះប្រាកដមែន គឹបក្សសាធារណរដ្ឋ បានចាញ់អាសនៈបក្សប្រជាធិបតេយ្យ។ សូមបញ្ជាក់ថាពេលនេះបក្សប្រជាធិបតេយ្យបានឈ្នះលើការគ្រប់គ្រងព្រឹទ្ធសភាអាមេរិក ហើយកំពុងស្ថិតនៅលើជ្រុងមួយនៃការដណ្តើមយកសភាពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ កាលពីថ្ងៃអង្គារម្សិលមិញ(ម៉ោងនៅអាម៉េរិក)នៅក្នុងបរិបទដោយបដិសេធទ្រង់ទ្រាយធំចំពោះប្រធានាធិបតី Donald Trump និងគណបក្សសាធារណរដ្ឋ ដែលបានឈានជើងយ៉ាងជ្រៅទៅក្នុងទឹកដីរបស់ពួកគេ។ អាសនៈព្រឹទ្ធសភាចំនួន៦ និងអាសនៈជាង១០នៅក្នុងសភាបានងាកទៅរកសមាជិកបក្សប្រជាធិបតេយ្យវិញ។ នេះក៏ជាលើកដំបូងដែរក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដែលរដ្ឋ Texas Kansas និង South Carolina បានជ្រើសរើសសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យជំនួសបក្សសាធារណរដ្ឋ។ បក្សប្រជាធិបតេយ្យក៏បានងាកទៅរកអាសនៈនៅរដ្ឋ North Carolina និងរដ្ឋ Ohio ផងដែរ។ ខណៈពេលដែលលោក Trump បានជំរុញឱ្យអ្នកបោះឆ្នោតធ្វើពុតថាគាត់ស្ថិតនៅក្នុងសន្លឹកឆ្នោត មនុស្សភាគច្រើនហាក់ដូចជាស្តីបន្ទោសរដ្ឋបាលរបស់លោកចំពោះការចំណាយខ្ពស់ និងចង់ឱ្យសភាដាក់ចេញនូការត្រួតពិនិត្យបន្ថែមទៀតលើរូបលោក នេះបើយោងតាមការស្ទាបស្ទង់មតិអ្នកបោះឆ្នោត។ លោក Trump មើលទៅហាក់ដូចជាបានព្យាយ