金边王宫附近公园开建法语村 举行破土祈福仪式

金边王宫附近公园开建法语村 举行破土祈福仪式
分类文化
事件时间2026-10-28
地点金边博敦瓦黛寺公园
来源柬埔寨国家电视台
发布时间2026/10/28 14:01

详情描述

10月28日上午,柬埔寨国家委员会及工作组在金边博敦瓦黛寺公园举行传统祈福仪式,正式启动“法语村”项目建设。仪式由英·坎塔帕薇主持,按习俗供奉祭品、诵经祈请土地神灵护佑。官方通报未披露项目占地规模、投资额与完工时间。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: គណៈកម្មការជាតិ និងក្រុមការងារទទួលបន្ទុករៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនីស្ថិតនៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ នៃ ព្រះរាជាណាចក្រកម្ពុជានេះ។ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការជាតិ និងក្រុមការងារទទួលបន្ទុករៀបចំភូមិហ្វ្រង់កូហ្វូនី បានរៀបចំប្រារព្ធពិធីក្រុងពាលីយ៉ាងមហោឡារិក ដើម្បីសុំការអនុញ្ញាតបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ដែលស្ថិតនៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ។ ពិធីប្រពៃណីសាសនានាព្រឹកព្រលឹមស្រាងៗនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសជាច្រើនរូប។ គោលបំណងនៃពិធីបួងសួងនាព្រឹកនេះ គឺដើម្បីសុំការអនុញ្ញាត បើកការដ្ឋានសាង សង់ “ភូមិហ្វ្រង់កូហ្វូនី” ។ ទីតាំងនេះ នឹងក្លាយជាបេះដូងនៃព្រឹត្តិការណ៍ និងជាទីកន្លែង ដ៏សំខាន់សម្រាប់ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរវប្បធម៌ចម្រុះជាតិសាសន៍ ក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ។ កាលវេលាដ៏មានសិរីសួស្តីនេះ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការតម្កល់គ្រឿងរណ្តាប់បូជា បាយសី ស្លាធម៌ និងក្រយាបូជាដ៏បរិសុទ្ធ ដើម្បីបួងសួងសុំការអនុញ្ញាត និងប្រទានពរជ័យពីម្ចាស់ទឹកម្ចាស់ដី ព្រះភូមិ ព្រះធរណី និងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងរាជធានីភ្នំពេញ ជាពិសេសបារមីព្រះអង្គដងកើ និងលោកយាយពេញ ឱ្យជ