洪玛奈总理出席卫生科学大学80周年庆典
地点金边
来源柬埔寨卫生部
发布时间2026/10/08 12:49
详情描述
金边卫生科学大学近日举行成立80周年庆典,活动期间同步举办了毕业典礼,并正式启用两栋新建教学楼。柬埔寨总理洪玛奈出席仪式,并就提升医疗专业人才培养质量及改进教学体系提出五点建议。
在教学改革方面,卫生部与教育、青年和体育部需持续更新课程体系,改进教学方法,重点推广“教学与实践相结合”的模式。学生应具备分析问题、基于证据决策及跨学科团队协作的能力,以应对公共卫生领域的挑战。
在数字化转型方面,学校需培养学生的数字医疗素养及人工智能应用能力。学生与专业人员应深入理解数据安全、隐私保护及职业道德,确保能够利用人工智能技术进行科研、临床诊断及决策。卫生科学大学应定位为公共卫生系统的研究与创新中心。
在实践与社区服务方面,卫生部需加强学校、医院及社区的联系,确保学生获得临床经验。教学重点应涵盖初级保健、健康促进及疾病预防,并强调医疗职业与人道主义及职业道德的结合。
在预防医学方面,医疗体系需从“患病后治疗”转向“预防为主、早期发现”。专业人员应针对传染病、非传染病、抗生素耐药性、母婴健康及环境健康等课题开展研究,为制定医疗政策及服务标准提供科学依据。
在医疗服务质量方面,公共与私营部门的医护人员需加强初级预防与治疗,防止病情恶化为重症或慢性病,从而减轻患者家庭的经济负担。同时,医护人员在与患者及家属沟通时,应保持职业道德,建立互信关系。
📋 简要摘要 ▸
洪玛奈总理出席卫生科学大学成立80周年庆典,并提出五点建议,重点在于改进教学方法和加强医疗专业人才培养。
📋 完整原文 ▸
អនុសាសន៍ ៥ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា និយាយជារួម និងពង្រឹងគុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និយាយដោយឡែក មួយចំនួនដូចខាងក្រោម៖
១) ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ត្រូវសិក្សាកែលម្អវិធីសាស្ត្របណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលជាប្រចាំ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការវិវត្តនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងបញ្ហាប្រឈមក្នុងប្រព័ន្ធសុខភាពសាធារណៈ ដោយត្រូវធានាថានិស្សិតមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគិតវិភាគដោះស្រាយបញ្ហាសម្រេចចិត្តផ្អែកលើភស្តុតាង និងធ្វើការជាក្រុមពហុវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់អភិក្រម «ការបណ្តុះបណ្តាលផ្សារភ្ជាប់ការអនុវត្ត» នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។
២) ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញឱ្យនិស្សិត និងអ្នកជំនាញសុខាភិបាលមានអក្ខរកម្មសុខាភិបាលឌីជីថល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត ព្រមទាំងយល់ដឹងកាន់តែស៊ីជម្រៅ អំពីសុវត្ថិភាពទិន្នន័យឯកជនភាពសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវធានាថាអ្នកជំនាញសុខាភិបាលជំនាន់ថ្មី អាចប្រើប្រាស់ទិន្នន័យបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត ក្នុងការរៀនស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងសម្រេចចិត្តផ្នែកគ្លីនិក។ ក្នុងន័យនេះ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា។
៣) ក្រសួងសុខាភិបាល ត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីឱ្យនិស្សិតទទួលបានបទពិសោធជាក់ស្តែង ជាពិសេសត្រូវផ្តោតលើការថែទាំបឋមការលើកកម្ពស់សុខភាព និងការបង្ការជំងឺនៅតាមសហគមន៍ ដោយត្រូវឱ្យនិស្សិតយល់ថា «មនុស្សគ្រប់រូបមានតម្លៃនៃជីវិតស្មើគ្នាហើយវិជ្ជាជីវៈសុខាភិបាលត្រូវផ្សារភ្ជាប់ជាមួយមនុស្សធម៌និងសីលធម៌»។
៤) ក្រសួងសុខាភិបាល ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាល ក្នុងការអប់រំសុខភាពបង្ការជំងឺ និងលើកកម្ពស់សុខភាពដល់បុគ្គលគ្រួសារ និងសហគមន៍ដោយត្រូវផ្លាស់ប្តូរផ្នត់គំនិតពី«ព្យាបាលនៅពេលឈឺ» ទៅជា «បង្ការមុនពេលឈឺនិងរកឃើញជំងឺឱ្យបានឆាប់» ព្រមទាំងត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្តែងនៅកម្ពុជាដូចជាជំងឺឆ្លង ជំងឺមិនឆ្លង ភាពធន់នឹងថ្នាំអង់ទីប៊ីយោទិក សុខភាពមាតា និងទារក សុខភាពឌីជីថល សុខភាពបរិស្ថាន សុខភាពតែមួយ និងបញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង ដើម្បីជាមូលដ្ឋានវិទ្យាសាស្ត្រ សម្រាប់ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសម្រាប់កែលម្អវិស័យសុខាភិបាល និងរៀបចំនិយាមប្រតិបត្តិស្តង់ដាសម្រាប់លើកកម្ពស់សេវាសុខភាពនៅកម្ពុជា។
៥) គ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយខ្ពស់។ លើសពីនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬគ្រួសារអ្នកជំងឺរួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារអ្នកជំងឺឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាលព្រមទាំងផ្តល់ចំណេះដឹង និងបទពិសោធអំពីការថែទាំបឋម ព្យាបាល បង្ការជំងឺ គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងថែទាំអ្នកជំងឺជាដើម៕
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)