金边至暹粒徒步慈善活动启动 旨在为吴哥儿童医院筹款








分类公益
地点金边至暹粒
来源柬埔寨卫生部
发布时间2026/10/24 15:20
详情描述
2026年10月23日下午,柬埔寨卫生部国务秘书郭万尼(Koy Vanny)会见了“行走为儿童”慈善活动组织者瓦萨·皮西(Vasna Piseth)。双方就第二阶段“行走为儿童”慈善徒步活动计划进行了交流。
本次活动旨在为暹粒吴哥儿童医院筹集医疗资金,用于支持医院的日常诊疗及儿童救助工作。活动发起人瓦萨·皮西将以个人徒步(Solo Walker)的形式,完成全程456公里的行程。活动定于2026年12月9日至12月31日进行,为期23天。
徒步路线起点设在金边塔仔山,途经干拉省、实居省、磅清扬省、菩萨省、马德望省、班迭棉吉省,最终抵达暹粒省的吴哥儿童医院。活动期间将同步开展“1000米1000瑞尔”募捐倡议,呼吁社会各界自愿捐款。
柬埔寨卫生部对该慈善活动表示支持,并已通知沿途各省市卫生局,在活动期间为徒步者提供必要的医疗协调与保障,确保行程安全顺利。卫生部官员同时提醒活动组织者在长途徒步过程中注意个人健康与安全。
📋 简要摘要 ▸
“行走为儿童”第二阶段慈善活动正式启动,旨在通过金边至暹粒的徒步行程,为暹粒吴哥儿童医院募集医疗资金,呼吁社会各界关注儿童健康。
📋 完整原文 ▸
ជំនួបសម្តែងការគួរសម និងរាយការណ៍អំពីគម្រោងបេសកកម្មដំណើរនៃក្តីស្រឡាញ់ «ដើរដើម្បីកុមារ» វគ្គ២ ភ្នំពេញ-សៀមរាប ដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
——
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក វាសនា ពិសិដ្ឋ (អេនណាយ) អ្នករៀបចំកម្មវិធីបេសកកម្មដំណើរនៃក្តីស្រឡាញ់ «ដើរដើម្បីកុមារ» ចូលជួបសម្តែងការគួរសម រាយការណ៍អំពីផែនការបេសកកម្ម ព្រមទាំងទទួលយកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។
ក្នុងជំនួបនេះ លោក វាសនា ពិសិដ្ឋ បានគោរពរាយការណ៍ជូនអំពីគោលបំណងនៃបេសកកម្មដំណើរនៃក្តីស្រឡាញ់ «ដើរដើម្បីកុមារ» វគ្គ២ និងយុទ្ធនាការ «១ពាន់ម៉ែត្រ ១ពាន់រៀល ដើម្បីកុមារ» ដែលជាបេសកកម្មថ្មើរជើងតែឯង (Solo Walker) លើចម្ងាយផ្លូវ ៤៥៦ គីឡូម៉ែត្រ រយៈពេល ២៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរថ្មើរជើងនេះនឹងចាប់ផ្តើមចេញពីរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ដោយឆ្លងកាត់ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបញ្ចប់នៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ជូនដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទ្រទ្រង់ការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ។
ជាការឆ្លើយតប ក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ ការលះបង់កម្លាំងកាយចិត្ត និងស្មារតីស្ម័គ្រចិត្តដ៏មោះមុតរបស់លោក ក្នុងការរួមចំណែកជួយដល់ការងារសង្គម និងវិស័យសុខាភិបាល ជាពិសេសការជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សូមប្រកាសគាំទ្រជាស្មារតីយ៉ាងពេញទំហឹងចំពោះបេសកកម្មមនុស្សធម៌ «ដើរដើម្បីកុមារ» វគ្គ២ នេះ និងធ្វើការជូនដំណឹងទៅតាមមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តទាំងអស់ ដែលបេសកកម្មនេះត្រូវធ្វើដំណើរឆ្លងកាត់ (រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប) ដើម្បីជ្រាបជាព័ត៌មាន និងជួយសម្របសម្រួលលើដំណើរបេសកកម្មនេះ ករណីមានតម្រូវការលក្ខណៈសុខភាព ឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យតាមការគ្រោងទុក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់លោក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរថ្មើរជើងផ្លូវឆ្ងាយនេះ ព្រមទាំងបានជូនពរឱ្យបេសកកម្មដំណើរនៃក្តីស្រឡាញ់ «ដើរដើម្បីកុមារ» សម្រេចបាននូវលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)