厄瓜多尔亡人节墓园聚餐 与亚洲祭祖习俗相似

分类国际
事件时间2026-11-03
地点厄瓜多尔基多
来源柬埔寨国家电视台
发布时间2026/11/03 12:42
详情描述
11月3日亡灵节期间,厄瓜多尔首都基多北部的卡尔德隆公墓聚集大批家庭,民众携鲜花扫墓、祈祷并在墓前聚餐,缅怀逝去亲人。这一传统在厄瓜多尔及拉美多国沿袭,形式上与亚洲的祭祖扫墓相近。当地居民表示,家人不仅在节日当天前来,平日也会定期清扫并修整墓碑。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប្រពៃណីជួបជុំទទួលទានអាហារជុំគ្នានៅទីបញ្ចុះសពនៃពិធីបុណ្យ All Souls’ Day របស់ប្រជាជនអេក្វាឌ័រនៅតំបន់អាម៉េរិកឡាទីនមានភាពស្រដៀងគ្នាទៅនឹងពិធីសែនផ្នូររបស់អាស៊ី
ក្រុមគ្រួសារជនជាតិអេក្វាឌ័របានជួបជុំគ្នានៅទីបញ្ចុះសព Calderón ក្នុងភាគខាងជើងនៃទីក្រុង Quito ដើម្បីប្រារព្ធពិធី All Souls’ Day ។ នេះគឺជាថ្ងៃដែលមនុស្សរាប់ពាន់នាក់បានចូលមករំលឹកដល់សាច់ញាតិដែលបានស្លាប់ទៅហើយ ដោយមានការនាំយកផ្កាទៅដាក់ មានបួងសួង និងការជួបជុំគ្រួសារនៅឯផ្នូរសព។ ប្រពៃណីនេះត្រូវបានអនុវត្តនៅក្នុងប្រទេសអេក្វាឌ័រ និងប្រទេសដទៃទៀតនៅតំបន់អាមេរិកឡាទីន ក្នុងគោលបំណងគោរពរំលឹកដល់ការចងចាំអំពីអ្នកដែលបានស្លាប់ និងរក្សាទំនាក់ទំនងជាមួយអ្នកដែលលែងមានវត្តមាននៅលើលោកយើងនេះទៀតហើយ។ នៅតាមទីបញ្ចុះសព អ្នកដែលមកចូលរួមបានសម្អាតផ្ទាំងថ្មលើផ្នូរសព តុបតែងផ្នូរ ហើយក្នុងករណីខ្លះ ពួកគេក៏បានបរិភោគអាហាររួមគ្នាជិតកន្លែងសម្រាកចុងក្រោយរបស់សាច់ញាតិពួកគេផងដែរ។ លោក Jorge Ticona ដែលបានមកទស្សនាផ្នូរកូនប្រុសរបស់គាត់បាននិយាយថា៖ ប្រពៃណីរបស់យើងគឺការជួបជុំគ្នាដើម្បីទៅសួរសុខទុក្ខ Víctor ដែលប្រៀបបាននឹងទេវតាតូចមួយរបស់យើងនៅលើស្ថានសួគ៌។ លោកបន្តថា៖ គាត់គឺជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងគ្រួសាររបស់យើង ដែលតែងតែណែនាំផ្លូវ និងផ្តល់ប្រាជ្ញាដល់យើង ដើម្បីឱ្យយើងអាចបន្តដំណើរជីវិតទៅមុខទៀតបាន។ នៅក្បែរផ្នូរដែលតុបតែងដោយផ្កា មានអ្នកស្រី Rosa Fuentes ដែលបានរៀបរាប់អំពីការយកចិត្តទុកដាក់របស់គ្រួសារអ្នកស្រី ក្នុងការរក្សាការចងចាំអំពីសាច់ញាតិដែលបានចែកឋានទៅហើយនោះ។ អ្នកស្រីបានលើកឡើងថា៖ ការចងចាំអំពីពួកគេនៅក្នុងថ្ងៃពិសេសដូចថ្ងៃនេះសោត គឺជារឿងសំខាន់សម្រាប់ក្រុមគ្រួសារ។ ស្វាមីរបស់ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះពួកគេជានិច្ច។ គាត់មិនរង់ចាំតែថ្ងៃនេះទេ គឺគាត់តែងតែចងចាំជានិច្ច ដោយមកសម្អាត និងលាបថ្នាំលើឈើឆ្កាង។