洪玛尼工作组赴磅清扬 探望休产假女医护





分类政务民生
事件时间2026-11-19
地点磅清扬省
来源洪玛尼官方频道
发布时间2026/11/20 21:33
详情描述
2026年11月19日下午,副首相洪玛尼下属的实居省卫生领域协调工作组,由医生代表带队前往磅清扬省三哥比棉吉县,探望正在家中休产假的德兰斯马奇卫生中心女职员,并送上慰问与祝福,祝愿其母子健康、家庭幸福。该活动以“ប៉ា ម៉ានី”家庭日名义开展,属基层民生关怀行程。
📋 完整原文 ▸
**❤️កម្មវិធីប៉ា ម៉ានី ❤️**
ក្រោមពាក្យស្លោក សូមចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ❤️ ប៉ា ម៉ានី ❤️**នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាល ខេត្តកំពង់ស្ពឺ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែវ វណ្ណា តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី បានចុះសួរសុខទុក្ខ លោកស្រី អ៊ុន ស្រីវ៉ាង ជាមន្រ្តី បម្រើការងាេនៅមណ្ឌលសុខភាព ដំណាក់ស្មាច់ ក្រុង ឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិ ក្រាំងដូង ឃុំ ពាម ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង។ **
**ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំសួរសុខទុក្ខ និងការអបអរសាទរ ជូនលោកស្រី និងក្រុមគ្រួសារ ព្រមទាំងបាននាំយកកញ្ចប់វត្ថុអនុស្សាវរីយ៍សម្រាប់ទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនដល់បុត្ររបស់លោកស្រីផងដែរ។**
**ជាមួយគ្នានេះ ក្រុមការងារបានសូមជូនពរលោកស្រី និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងសូមជូនពរបុត្រ ឱ្យចម្រើនវ័យប្រកបដោយសុខភាពល្អ មានប្រាជ្ញា សមត្ថភាព និងអនាគតដ៏ល្អប្រសើររុងរឿង។**